• 2018-06-21 04:10:00
  • ភាពយន្ត

២០ ចំណុច​អ្នក​មិន​ធ្លាប់​ដឹង​ពី​រឿង​គំនូរជីវចល "Mulan”

  • 2018-06-21 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ពេល​នេះ​គឺ​អស់​រយៈ​ពេលជាង ២០​ឆ្នាំ​ហើយ ដែល​ភាពយន្ត​គំនូរជីវចល​ "Mulan” បាន​ចាប់​ដាក់​បញ្ចាំង​។

ប្រសិន​បើ​អ្នក​បាន​ទស្សនា​រឿង​នេះ ប្រាកដ​ជា​ដឹង​ហើយ​ថា​​ភាពយន្ត​នេះ​និយាយ​ពី​ស្ដ្រី​វ័យ​ក្មេង​ម្នាក់​​ឈ្មោះ​ Mulan ដែល​ក្លែង​បន្លំ​ជា​ទាហាន​ឈ្មោះ​ Ping ដើម្បី​ជំនួស​កន្លែង​ឪពុក​ខ្លួន​ក្នុង​ជួរ​កង​ទ័ព។ ពេល​នោះ​នាង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ជា​ទាហាន​ ដោយ​មាន​ជំនួយ​ពី​ Mushu និង​ចង្រិត​ឈ្មោះ​ Cri-Kee រហូត​ដល់​នាង​អាច​ជួយ​ប្រទេស​ពី​ក្រុម​ទាហាន​របស់​រាជវង្ស​ Huns និង​ក្លាយ​ជា​វីរនារី​មួយ​រួប។

សូមតាមដាន ​ចំណុច​ទាំង​២០ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីគំនូរជីវចល​ ​រឿង​ "Mulan”៖

១. ភាពយន្ត​នេះ​ចំណាយ​ពេល​៥​ឆ្នាំ​ក្នុង​ការ​ផលិត
២. ភាពយន្ត​នេះ​ប្រើ​ប្រាស់​អ្នក​ជំនាញ​គំនូរជីវចល អ្នក​រចនា​ផ្សេងៗ និង​អ្នក​បច្ចេកទេស​ ៧០០​នាក់​ដើម្បី​ផលិត
៣. “Mulan” ដក​ស្រង់​ចេញ​ពី​រឿង​រ៉ាវ​របស់​អ្នក​ក្លាហាន​ចិន Hua Mulan
៤. Mulan អាច​ប្រើ​ប្រាស់​ទាំង​ដៃ​ឆ្វេង​និង​ស្ដាំ​ក្នុង​ការ​សរសេរ​និង​ប្រយុទ្ធ
៥. ភាពយន្ត​នេះ​អម​ដោយ​បទ​ចម្រៀង​ល្អ​បំផុត​ ដោយ​បាន​ដាក់​ដណ្ដើម​ពាន​អូស្ការ
៦. យោង​ទៅ​តាម​ សារព័ត៌មាន​ Entertainment Weekly តួអង្គ Mushu តម្រូវ​ឲ្យ​ច្រៀង​បទ "Keep 'Em Guessing” ប៉ុន្តែ​ត្រូវ​បាន​កាត់​ចេញ​ពី​សាច់​រឿង
៧. ដើម្បី​ផលិត​រឿង​នេះ ក្រុម​ការងារ​ផឹក​កាហ្វេ​អស់​ជាង ១ ៦៣០​ផោន
៨. Mulan គឺ​ជា​ម្ចាស់ក្សត្រី Disney ដែល​គ្មាន​មកុដ​ពោល​គឺ​មិន​មាន​ខ្សែ​រាជ​វង្ស​ឬ​រៀប​ការ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ណា​មួយ​ឡើយ
៩. ភាពយន្ត​នេះ​ទទួល​បាន​ ឈ្មោះ​ដណ្ដើម​ពាន Golden Globe ដល់​ទៅ​២
១០. Lea Salonga ដែល​ជា​អ្នក​បញ្ចូល​សំឡេង​តួអង្គ Jasmine ក្នុង​រឿង Aladdin ក៏​ជា​​អ្នក​បញ្ចូល​សំឡេង​ច្រៀង​របស់ Mulan
១១. តួអង្គ Chi Fu គឺ​តាម​ពិត​ហៅ​ឈ្មោះ​អ្នក​ធ្វើ​ការ​ក្នុង​ដំណើរ​ការ​ផលិត​ភាពយន្ត​នេះ​តែ​ម្ដង​ ពេល​រាប់​ឈ្មោះ​កង​ទ័ព​នៅ​ក្នុង​ភាពយន្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឈ្មោះ​នៅ​លើ​ផ្នូរ​ក៏​ជា​ឈ្មោះ​របស់​អ្នក​ចូលរួម​រចនា​សាច់​រឿង​ដូច​គ្នា​
១២. លោក Chris Sanders ដែល​បញ្ចូល​សំឡេង​កូន​ឆ្កែ​នេះ​ ជា​មនុស្ស​តែ​មួយ​ដែល​បញ្ចូល​សំឡេង​ឲ្យ Stitch ក្នុង​រឿង "Lilo & Stitch”។
១៣. ភាពយន្ត​នេះ​បាន​ធ្វើ​ឲ្យ​ Christina Aguilera ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង។ បទ​ចម្រៀង​នាង​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង រហូត​ដល់​នាង​មាន​លទ្ធភាព​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម RCA Records។
១៤. នៅ​អំឡុង​ទសវត្ស​ឆ្នាំ ២០០០ Disney បាន​បញ្ចេញ Mulan II ដោយ​មាន​បញ្ចូល​តួអង្គ​ថ្មីៗ​ខ្លះ​ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ។
១៥. តួអង្គ Mulan គឺ​ជា​តួអង្គ​ដំបូង​បំផុត​ដែល​តារា​សម្ដែង Min-Na Wen បាន​បញ្ចូល​សំឡេង
១៦. Mulan គឺ​ជា​ម្ចាស់​ក្សត្រី​ Disney ស្លៀក​ខោរ​ ដូច​គ្នា​និង​ Jasmine
១៧. លោក Donny Osmond គឺ​ជា​អ្នក​ច្រៀង​បទ "I'll Make A Man Out Of You” ជា​បទ​ចម្រៀង​ដ៏​ល្បី​មួយ​
១៨. លោក​ ឈិន​ ឡុង​ ជា​អ្នក​បញ្ចូល​សំឡេង​តួអង្គ​ Li Shang សម្រាប់​រឿង​នេះ​ពេល​បញ្ចេញ​នៅ​ប្រទេស​ចិន
១៩. អ្នក​ដឹក​នាំ​រឿង Barry Cook និង Tony Brancoft ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​សាច់​រឿង​ផង​ដែរ
២០. នៅ​ក្នុង​រឿង​ Mulan ស្ទាប​សក់​ខ្លួន​ឯង​ជា​ញឹក​ញាប់ ព្រោះ​អ្នក​រចនា​គំនូរជីវចល​កត់​សម្គាល់​ថា​ អ្នក​បញ្ចូល​សំឡេង​ចូលចិត្ត​ស្ទាប់​សក់​ខ្លួន​ឯង​ដូច​គ្នា៕

​​

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់