- 2018-07-01 08:36:09
- ភាពយន្ត
ក្រៅពីធ្វើឲ្យគ្រប់គ្នាសើចសប្បាយ រឿងតុក្កតាទាំងនេះបង្រៀនអ្នកមើលច្រើនដល់ម្ល៉ឹង!
- 2018-07-01 08:36:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីធ្វើឲ្យគ្រប់គ្នាសើចសប្បាយ រឿងតុក្កតាទាំងនេះបង្រៀនអ្នកមើលច្រើនដល់ម្ល៉ឹង!
ចន្លោះមិនឃើញ
គំនូរជីវចលតែងជាចំណីភ្នែករបស់មនុស្សទូទៅ មិនថាក្មេងៗ ឬអ្នកដែលមានវ័យចំណាស់ទេ។ ក្រៅពីបង្ហាញទស្សនីយភាពប្លែកភ្នែក ធ្វើឲ្យអ្នកមើលសប្បាយរីករាយភ្លេចអស់រាល់ទុកកង្វល់ ភាពយន្តតុក្កតាទាំងនោះក៏បានបង្កប់នូវខ្លឹមសារអប់រំដល់គ្រប់គ្នាដែរ។
ដូចភាពយន្តគំនូរជីវចល ៨រឿងខាងក្រោម សុទ្ធសឹងបានបង្រៀនក្មេងៗ និងអ្នកទស្សនាវ័យផ្សេងទៀតនូវទស្សនៈល្អៗ សាងគំនិតវិជ្ជមាន ដើម្បីជាផ្លូវនាំមកនូវសេចក្ដីសុខក្នុងចិត្ត។ តើពួកវាបានផ្ដល់អ្វីខ្លះ? មកដឹងទាំងអស់គ្នា៖
១. រឿង "Aladdin” បានបង្រៀនអ្នកទស្សនាឲ្យដឹងថា គ្មានអ្វីលើលោកដែលមិនអាចធ្វើបាននោះទេ។
២. រឿង "Mickey Mouse” បង្រៀនគ្រប់គ្នា ឲ្យធ្វើជាមនុស្សល្អ និងបណ្ដុះគំនិតសុទិដ្ឋិនិយមពីអ្នកជុំវិញខ្លួនឲ្យបាន។
៣. រឿង "Scooby Doo” បង្រៀនគ្រប់គ្នា កុំឲ្យភ័យខ្លាចនឹងកំហឹងរបស់អ្នកណាម្នាក់។
៤. រឿង "Tom & Jerry” បង្រៀនគ្រប់គ្នាឲ្យមានមិត្តច្រើន និងស្រឡាញ់អ្នកដែលនៅជុំវិញខ្លួន។
៥. រឿង "Dale & Chip” បង្រៀនគ្រប់គ្នាឲ្យយល់ច្បាស់ថា ទោះបីនៅទីទាប ឬជាមនុស្សតូចតាចធម្មតាៗយ៉ាងណា ក៏នៅតែអាចសម្រេចគោលដៅធំបាន ឲ្យតែមានមហិច្ឆតា និងការតាំងចិត្តខ្ពស់។
៦. រឿង "Richie Rich” បង្រៀនគ្រប់គ្នា កុំឲ្យមានមោទនភាពជ្រុលហួសហេតុ។
៧. រឿង "Dexter's Laboratory” បង្រៀនអ្នកគ្រប់គ្នាដែលបានទស្សនារឿង បានដឹងថាវិទ្យាសាស្ត្រ ជាអ្នកបង្កើតភាពរីករាយ។
៨. រឿង "Mr. Bean” បង្រៀនគ្រប់គ្នា ឲ្យចេះធ្វើឲ្យអ្នកនៅជុំវិញខ្លួនសើច និងបង្កបរិយាកាសឲ្យមានភាពសប្បាយរីករាយ៕