• 2018-07-03 04:49:50
  • ស្ទីលតារា

​សុខ ស្រី​នាង ​មិន​ហ៊ាន​ស៊ិច​ស៊ី ព្រោះ​ខ្លាច​មនុស្ស​ពិសេសអន់​ចិត្ត​

  • 2018-07-03 04:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ សុខ ស្រី​នាង ប្រាប់​ថា តាម​ពិត​​ក៏​ស្រលាញ់​ការ​ស្លៀក​ពាក់​សិច​ស៊ី​ខ្លះ​ដែរ តែ​រូប​នាង​មិន​អាច​ស្លៀក​ពាក់​បញ្ចេញ​សាច់​ឲ្យ​មើល​ទៅ​ហួស​ហេតុ​ទេ ព្រោះបារម្ភ​ ខ្លាច​អ្នក​ម្ដាយ​មិន​អាច​ទទួល​យក​បាន ទើប​តារា​សម្បូរ​មន្ត​ស្នេហ៍​​រូប​នេះ​​ ​​​និយម​តុប​តែង​ខ្លួន​ Cute Cute បែប​យុវវ័យ​ កម្រ​បង្ហាញ​ភាព​សិច​ស៊ី​ បញ្ចេញ​ដើមទ្រូងដូច​តារា​ផ្សេងៗ។

ម្ចាស់​បទ" ហត់​ទេ​ស្រលាញ់​គេ​ម្នាក់​ឯង" ​បន្ត​ថា ​គ្រប់​ស្ទីល​ស្លៀក​ពាក់​ គឺ​រូប​នាង​ចូល​ចិត្ត​ទាំង​អស់​ មិន​ថា បែប​សិច​ស៊ី សុភាព Swag ​និង​យុវវ័យ​នោះ​ទេ។ សម្រាប់​ការ​ស្លៀក​ពាក់​សិច​ស៊ី ស្រី​នាង​ក៏​​ធ្លាប់​ស្លៀក​ខ្លះ​ដែរ ប៉ុន្តែ​មិន​សូវ​ញឹក​ញាប់​ទេ​ ព្រោះ​ខ្លាច​អ្នក​ម្ដាយ​មិន​សប្បាយ​ចិត្ត ដោយ​សារ​គាត់​មិន​សូវ​ចូល​ចិត្ត​ និង​មិន​ចង់​ឲ្យ​កូន​ស្រី​ត្រូវ​រង​ក្រសែ​ភ្នែក​ពី​មជ្ឈដ្ឋាន​ទូ​ទៅ​ក្នុង​ន័យ​ផ្សេងៗ។ ម្ល៉ោះ​ហើយ​ទើប​តាំង​ពី​ប្រលូក​សិល្បៈ​មក មិន​សូវ​ហ៊ាន​ស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​ខុស​ទំនង។

រូបភាព៖ ហ្វេសប៊ុក សុខ ស្រីនាង

តួ​អង្គ​ក្នុង​រឿង​ "​រាជិនី​ភូមិ​គ្រឹះ" និយាយ​ថា ទោះ​ជា​មិន​សូវ​មាន​ការ​គាំទ្រ​ពី​អ្នក​ម្ដាយលើ​រឿង​ស្លៀក​ពាក់​សិច​ស៊ី​ក៏​ពិត​មែន​ តែ​បើ​កាលៈទេសៈ​តម្រូវ​ឲ្យ​ស្លៀក​ នោះ​រូប​នាង​នឹង​ស្លៀក​ខ្លី​បញ្ចេញ​សាច់​ខ្លះ​ហើយ គ្រាន់​តែ​ថា ជ្រើស​យក​ម៉ូដ​ណា​ដែល​មើល​ទៅ​សិច​ស៊ី​មាន​កម្រិត អាច​ទទួល​យក​បាន៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់