• 2018-07-03 10:06:56
  • ភាពយន្ត

រឿងភាគ​ដំបូង​បង្អស់​របស់ Park Bo Geum និង​ Song Hye Kyo នឹង​បញ្ចាំង​ចុង​ឆ្នាំនេះ

  • 2018-07-03 10:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអ្នក​គាំទ្រ​មិន​តិច​ទេ​ ដែល​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ក្នុងការ​ទស្សនា​ភាពយន្ត​សម្ដែង​រួម​គ្នា​ជា​លើកដំបូង​រវាង​តារាសម្ដែង​ Song Hye Kyo និង​ Park Bo Geum។

ជាមួយ​គ្នា​នេះ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ​របស់ Song Hye Kyo បាន​បញ្ជាក់​ថា​ ភាពយន្ត​ថ្មី​ដែល​មាន​ចំណងជើង​ថា​ "Boyfriend” នេះ​ នឹង​បង្ហាញ​រូបរាង​នៅ​ខែ​ធ្នូ​ឆ្នាំ​នេះ។ រឿង​ភាគ​មួយ​នេះ​ នឹង​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​នារី​ម្នាក់​ដែល​មាន​អ្វីៗ​គ្រប់​យ៉ាង​ និង​បុរស​សាមញ្ញ​ម្នាក់​ដែល​គ្មាន​អ្វី​ទាំង​អស់។

Song Hye Kyo

តាមរយៈ​រឿង​នេះ​ដែរ Song Hye Kyo នឹង​សម្ដែង​ជា​តួ​ស្រី​ដែល​មាន​ឈ្មោះ​ថា​ "Cha Soo Hyun” ជា​ស្ត្រី​ម៉េម៉ាយ​ដែល​មក​ពី​គ្រួសារ​អ្នក​មាន​ស្ដុកស្ដម្ភ។ នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ដោយ​ម្ដាយ​របស់​នាង ដែល​ជា​មនុស្ស​សុខ​ចិត្ត​បូជា​ក្ដី​សុខ​របស់​កូន​ ព្រោះឃើញភាពមានបានរបស់បុរសម្នាក់។ គួរឲ្យស្ដាយចុង​ក្រោយ​ស្វាមីរបស់​ Cha Soo Hyun ក៏​ទុក​ប្រពន្ធ​កូន​ចោល​គ្មាន​ស្រណោះ។

Park Bo Geum

ចំណែក​ Park Bo Geum ដែល​សម្ដែង​ជា​ Kim Jin Hyuk គឺ​ជា​បុរស​ម្នាក់​ដែល​សង្វាត​ចាប់​យកការងារ​ក្រៅ​ម៉ោង​ជា​ច្រើន​ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ បន្ទាប់​ពី​ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​បដិសេធ​មក​ លោក​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​ ហើយ​ក៏​បាន​ជួប​នារី​ម្នាក់​ដែល​ខុស​ពី​នារី​ផ្សេង​លោក​ធ្លាប់​ស្គាល់។

“Boyfriend” គឺជា​ខ្សែភាពយន្ត​ថ្មី​ ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ ស្រប​ពេល​វា​ជា​រឿង​ដំបូង​ដែល​ Song Hye Kyo និង​ Park Bo Geum ថត​រួមគ្នា​ជា​លើក​ដំបូង។

ប៉ុន្តែ​សម្រាប់​ទូរទស្សន៍​ tvN ឯណោះ​វិញ​ក៏​បាន​ឆ្លើយ​តប​ដែរ​ថា៖ "មិនទាន់​មាន​អ្វី​ដែល​ត្រូវ​បាន​បញ្ជាក់​លម្អិត​នោះទេសម្រាប់​រឿង​នេះ។ ម្យ៉ាង​គម្រោង​នេះ​ ក៏​កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​ដែរ”៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម