
- 2018-07-04 05:10:00
- ភាពយន្ត
លឹម ជាឡាយ ស្រឡាញ់រឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ពេញបេះដូង ក្រោយសម្ដែងបានប៉ុន្មានឈុតឆាក
- 2018-07-04 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឹម ជាឡាយ ស្រឡាញ់រឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ពេញបេះដូង ក្រោយសម្ដែងបានប៉ុន្មានឈុតឆាក
ចន្លោះមិនឃើញ
ចេញថតរឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" បានតែប៉ុន្មានឈុតឆាកប៉ុណ្ណោះកំលោះសង្ហា លឹម ជាឡាយ ជាតួឯកប្រុសក្នុងរឿងបាននិយាយសារភាពថា ខ្លួនពិតជាស្រឡាញ់ខ្សែភាពយន្តភាគមួយនេះពេញបេះដូងតែម្ដង។
ហេតុផលដែលកំលោះសង្ហាកូនកាត់ចិនរូបនេះបង្ហាញអារម្មណ៍ពិតថា ពេញចិត្តខ្សែភាពយន្តភាគ"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ពេញបេះដូងគ្មានលាក់លៀមសូម្បីបន្តិច ដោយសារតែសាច់រឿងទាំងមូលប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គ ខុសប្លែកពីរឿងមុនៗធ្លាប់សម្ដែងកន្លងមក។ ពិសេសត្រង់ឈុតឆាកវាយប្រហារលោក ហ៊ានធានាថា មិនចាញ់កុនបរទេសឡើយ។
លឹម ជាឡាយ ថា៖" សូម្បីតែពួកម៉ាក់ខ្ញុំ ក៏និយាយសរសើរថា ខ្ញុំសម្ដែងរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" មិន ខុសពីតួហុងកុងទាំងការប្រើប្រាស់ទឹកមុខ និងសកម្មភាពវាយប្រហារជាដើម។ ខ្ញុំសូមអរគុណដល់បង ហ្សង់ បង ធីតា ខ្លាំងណាស់ដែលផ្ដល់ឱកាសឲ្យខ្ញុំបានសម្ដែងរឿងមួយនេះ ចង់ប្រាប់ទៅបង ម៉ីសន សុធារី ដែរថា ខ្ញុំពេញចិត្តខ្លាំងណាស់ស្នាដៃនិពន្ធរបស់បង"។
"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ជារឿងប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានអ្នកចូលអានយ៉ាងច្រើនលើសលុប។ ស្ថានីយទូរទស្សន៍ PNN បានប្រកាសថា ខ្លួនបានសិទ្ធិលើប្រលោមលោកមួយនេះ កាលពី ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅថ្មីៗ ដើម្បីយកមកផលិតជាខ្សែភាពយន្តភាគរស់រវើក ចំនួន៤០ភាគ។
កុនភាគនេះ ប្រហែលជានឹងចេញនៅចុងឆ្នាំ២០១៨ដែលចោមព័ទ្ធទៅដោយភាពយន្តល្អៗជាច្រើនដូចជា កូនពស់កេងកង ឆន្ទា និង កន្ទោងខៀវនិងរឿងជាច្រើនទៀតដែលសុទ្ធរឿងធំប្រចាំស្ថានីយ៍នីមួយៗ។