
- សៅរ៍, 14 កក្កដា 2018 09:53
- ស្ទីលតារា
តូតា និង សាឡាត់ ស្រីឡាង កាន់តែស្និទ្ធស្នាលប្លែក ក្រោយទៅខេត្ត ជាមួយគ្នាញឹកញាប់
- សៅរ៍, 14 កក្កដា 2018 09:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូតា និង សាឡាត់ ស្រីឡាង កាន់តែស្និទ្ធស្នាលប្លែក ក្រោយទៅខេត្ត ជាមួយគ្នាញឹកញាប់
ចន្លោះមិនឃើញ
តារាសម្ដែងពីរដួង គឺ តូតា និង សាឡាត់ ស្រីឡាង កាន់តែកៀកកើយស្និទ្ធស្នាលគ្នាខ្លាំងឡើងៗ ក្រោយពីបានទៅថតរួមគ្នា នៅខេត្តកំពត កាលពីខែមុន។ ថ្មីនេះៗ តារាពូកែសើចទាំងពីរ បានដឹកដៃគ្នាម្ដងទៀត ទៅថតនៅខេត្តសៀមរាប យ៉ាងសប្បាយរីករាយទៀតផង។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរតែម្ដង ព្រោះកន្លងមក តូតា និង ស្រីឡាង មិនដែលបង្ហាញសកម្មភាពជិតស្និទ្ធគ្នាដល់ថ្នាក់នេះទេ។ សូម្បីតែសំលៀកបំពាក់ ក៏ជ្រើសរើសម៉ូដដូចគ្នា ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង ហើយ Live វីដេអូលេងជាមួយគ្នា ព្រមទាំងដាក់រហស្សនាមឲ្យគ្នាទៅវិញទៅមកថា អូនបន្លែ និងអូនខាត់ណាទៀតផង។
ក្រៅពីនេះ តារាសម្ដែងល្បីក្នុងស្រទាប់យុវវ័យ បានបង្ហាញភាពសាយសូ និងសិចស៊ីយ៉ាងទាក់ភ្នែក ថែមទៀត ធ្វើឲ្យរូបភាពជាច្រើនសន្លឹកនៅខេត្ត សៀមរាប ដែលអ្នកទាំងពីរ ថតរួមគ្នា កាន់តែមើលទៅទាក់ទាញ ។
តោះ មកទស្សនាបណ្ដុំរូប របស់កញ្ញា តូតា និង សាឡាត់ស្រីឡាង៖
រូបភាព៖ FB Salat Sreylang & Mak Sensonita