• 2018-07-15 07:20:00
  • ភាពយន្ត

The Rock ​នៅ​មិន​ទាន់​ច្បាស់​ពី​រឿង "Fast and Furious 9” ប៉ុន្តែ​មាន​គម្រោង​រឿង​ថ្មី​១

  • 2018-07-15 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​ពេល​នេះ ព័ត៌មាន​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​សម្ដែង​ភាពយន្ត "Fast and Furious 9” របស់​តារា​សម្ដែង Dwayne Johnson គឺ​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​។ នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ កាល​បរិច្ឆេទ​នៃ​ការ​ដាក់​បញ្ចាំង​នេះ​មាន​ការ​ផ្លាស់​ប្ដូរ ពី​​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ ២០១៩ ទៅ​ជា ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ ២០២០​ជំនួស​វិញ។

ចំណែក​ធំ​មួយ​នៃ​ការ​ពន្យារ​ពេល​នេះ​គឺ​ដោយ​សារ​តែ ភាពយន្ត​ថ្មី​ដក​ស្រង់​ចេញ​ពី​សែស្រឡាយ "Fast and Furious” គឺ "Hobbs and Shaw” សម្ដែង​ដោយ​ Dwayne Johnson និង Jason Statham កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ផលិត ហើយ​គ្រោង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៦​ខែ​កក្កដា​ឆ្នាំ ២០១៩។ ដូច្នេះ​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​ចង់​ដឹង​ថា​ តើ​ Dwayne នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង "Fast and Furious 9” ឬ​យ៉ាង​ណា?

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ តារា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដើម្បី​ផ្សព្វផ្សាយ​រឿង "Skyscraper” ហើយ​ក៏​បាន​និយាយ​ជុំ​វិញ​រឿង​នេះ​ថា "ខ្ញុំ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ"។ លោក​បន្ថែម​ថា "ចំពោះ​ពេល​នេះ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា គេ​កំពុង​តែ​រៀប​ចំ​និពន្ធ​សាច់​រឿង"។ គូស​បញ្ជាក់​ដែរ​ថា តារា​មាឌ​ឌាំង​នេះ​ក៏​មាន​ជម្លោះ​ខ្លះៗ​ជាមួយ​ដៃ​គូ​សម្ដែង​ Vin Diesel និង Tyrese Gibson ផង​ដែរ៕

ប្រភព៖ popsugar ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម