• 2018-07-15 09:05:00
  • ភាពយន្ត

រំភើប! ទី​បំផុត​រក​ឃើញ​អ្នក​ដឹក​នាំ​រឿង "Black Widow” ហើយ!

  • 2018-07-15 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​គម្រោង​នេះ​បាន​បញ្ចេញ​ភ្លើង​ខៀវ​ដោយ​ផលិតកម្ម Marvel ពេល​នេះ​បាន​រក​ឃើញ​អ្នក​ដឹក​នាំ​រឿង​ហើយ។ បើ​យោង​ទៅ​តាម​សារព័ត៌មាន The Hollywood Reporter បាន​ឲ្យ​ដឹង​ថា អ្នក​ដឹក​នាំ​រឿង​សញ្ជាតិ​​អូស្ត្រាលី​ អ្នក​ស្រី Cate Shortland។ អ្នក​ដឹក​នាំ​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ដឹក​នាំ​រឿង​ល្បីៗ​ដូច​ជា "Lore” ជា​ភាពយន្ត​បែប​សង្គ្រាម​លោក​លើក​ទី​២ និង​ភាពយន្ត "Berlin Synrome” ជា​ភាពយន្ត​រន្ធត់​ ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ​មុន។

នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ក្នុង​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំ​រឿង​នេះ ព្រោះ​ដំណើរ​ការ​ជ្រើស​រើស​បាន​ចាប់​ផ្ដើម​តាំង​ពី​ អ្នក​ដឹក​នាំ​រឿង​សរុប ៧០​នាក់​។ ទោះ​បី​ជា​ផលិត​កម្ម​ Marvel មិន​ទាន់​បញ្ចេញ​ពាក្យ​ពេចន៍​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​នេះ​ក៏​ដោយ​ លោក Jac Schaeffer ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​អ្នក​សរសេរ​សាច់​រឿង​។ មិន​ខុស​ពី​រឿង "Captain Marvel” ប៉ុន្មាន​ ភាពយន្ត "Black Widow” នេះ​នឹង​រៀបរាប់​ពី​ហេតុការណ៍​ មុន​រឿង​ "Avengers”។

គូស​បញ្ជាក់​ថា​ តួអង្គ Black Widow សម្ដែង​ដោយ​ Scarlett Johansson បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្នុង​រឿង "Iron Man II” កាល​ពី​ឆ្នាំ ២០១០ ហើយ​ក៏​បាន​បង្ហាញ​បន្ត​បន្ទាប់​ក្នុង​រឿង "Captain America: The Winter Soldier”, “Captain America: Civil War” និង​ភាពយន្ត​ Avengers ទាំង​៣​វគ្គ៕

ប្រភព៖ Comingsoon ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី