• 2018-07-16 05:00:00
  • ភាពយន្ត

តួ​ Superman ពាក់​នាឡិកា​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​ ថ្ងៃ​សម្ពោធ​រឿង "Mission Impossible: Fallout”

  • 2018-07-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ តារា​សម្ដែង Henry Cavill ដែល​យើង​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​របស់​លោក​ជា​តួ​ Superman បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​សម្ពោធ​ដាក់​បញ្ចាំង​រឿង "Mission Impossible: Fallout” នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

តារា​សម្ដែង Henry Cavill ក្នុង​ថ្ងៃ​សម្ពោធ​រឿង "Mission Impossible: Fallout"

Henry បាន​ស្លៀក​ឈុត​ពណ៌​ប្រផេះ​យ៉ាង​ស្រស់​សង្ហា ប៉ុន្តែ​អ្វី​ដែល​លេច​ធ្លោ​បំផុត​នោះ​គឺ នាឡិកា​ម៉ាក Jaeger-LaeCoultre Polaris Chronograph ពណ៌​មាស​កូឡាប​ មាន​តម្លៃ​ដល់​ទៅ​ជាង ១​ម៉ឺន​៤​ពាន់​ដុល្លារ​។ នេះ​មិន​មែន​ជា​លើក​ទី​១ នោះ​ទេ​ចំពោះ​ តារា​រូប​នេះ​ក្នុង​ការ​ពាក់​នាឡិកា​តម្លៃ​ថ្លៃ​កប់​ពពក​ ដោយ​លោក​ធ្លាប់​ពាក់​នាឡិកា​ម៉ាក Omega Wristwatch តម្លៃ ២៣ ៩០០​ដុល្លារ​កាល​ពី​ថ្ងៃ​ដាក់​បញ្ចាំង​រឿង "Man of Steel” កាល​ពី​ឆ្នាំ ២០១៣។

នាឡិកា​ម៉ាក Jaeger-LaeCoultre Polaris Chronograph
នាឡិកា​ម៉ាក Omega Wristwatch

តួ​រឿង "Mission Impossible: Fallout” នេះ​បញ្ជាក់​ថា នាឡិកា​ម៉ាក Polaris គឺ​ជា​ម៉ូដ​នាឡិកា​មួយ​ដែល​លោក​ពេញ​ចិត្ត​និង​អាច​ពាក់​បាន​គ្រប់​ពេល សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ។

គូស​បញ្ជាក់​ថា​ភាពយន្ត "Mission Impossible 6” ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ហូលីវូដ​ល្បី Tom Cruise នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២៧​ ខែ​កក្កដា​នេះ​ហើយ ដែល​នាំ​យក​មក​ដោយ​ Sabay MVP៕

ប្រភព៖ Forbes ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម