
- 2018-08-07 08:11:09
- ស្ទីលតារា
មកដឹងតម្លៃខ្លួន ព្រះកាយច័ន្ទ តាមប្រភេទការងារសិល្បៈ ក្រោយកែខ្ទង់ច្រមុះហើយ
- 2018-08-07 08:11:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃខ្លួន ព្រះកាយច័ន្ទ តាមប្រភេទការងារសិល្បៈ ក្រោយកែខ្ទង់ច្រមុះហើយ
ចន្លោះមិនឃើញ
កញ្ញា ព្រះកាយ ច័ន្ទ ប្រាប់ថា រាសីរបស់នាងកាន់តែឡើងខ្ពស់ មមាញឹកនឹងការងារសិល្បៈស្ទើររកពេលសម្រាកគ្មាន។ លើសពីនេះ តម្លៃខ្លួនសម្រាប់ការថតស្ប៉ត សម្ដែងរឿង បង្ហាញម៉ូដ ក៏ដូចជាពិធីការីនី ក៏មានការកើនឡើងខ្ពស់ជាងមុនផងដែរ តាំងពីបានវះកាត់កែសម្ផស្សលើកខ្ទង់ច្រមុះឲ្យស្រួចជាងមុនមក។
តួឯកក្នុងរឿង "ទណ្ឌកម្មស្នេហ៍" បង្ហើបថា សព្វថ្ងៃ ពិធីការីនីក្នុងមួយកម្មវិធី កញ្ញាស៊ីថ្លៃចាប់ពី៥០០ដុល្លារឡើងទៅ។ រីឯដើរម៉ូដ ចាប់ពី៣០០ដុល្លារ ថតស្ប៉តពាណិជ្ជកម្ម តម្លៃចាប់ពី៥ពាន់ដុល្លារ និងថតខ្សែភាពយន្តជាប់កុងត្រានៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទទួលបាន ពី៤ពាន់ដុល្លារ ទៅ ៥ ពាន់ដុល្លារ ក្នុងមួយរឿងភាគ។
បើធៀបនឹងការចូលសិល្បៈដំបូង ដោយពុំទាន់កែកុន តារាមកពីស្រុកកៀនស្វាយរូបនេះ និយាយថា ថតស្ប៉តបានត្រឹមតែជាង១ពាន់ ដុល្លារប៉ុណ្ណោះ។ រីឯថតភាពយន្តវិញ បានត្រឹមចន្លោះពី១ពាន់ទៅ២ពាន់ដុល្លារនោះទេ ដែលមានភាពខុសគ្នាឆ្ងាយខ្លាំង ពីពេលឥលូវ។
តារាបានផ្លាស់ប្ដូរពីជិះម៉ូតូមករថយន្ត ឲ្យដឹងថា រាសីរបស់នាងឡើង អាចដូចពាក្យគេចំណាំនិយាយតៗគ្នាថា បើកែត្រូវនោះហុងស៊ុយនឹងឡើង ដែលវាត្រូវនឹងអ្វីដែលនាងបានធ្វើដែរ ព្រោះតាំងពីបានកែច្រមុះមក ការងាររត់មករក រហូត។ ព្រះកាយច័ន្ទ និយាយថា៖ " ពេលខ្លះ ខ្ញុំជឿលើហុងស៊ុយដែរ បើកែកន្លែងណាត្រូវ ថវិកាចេះតែហូរចូលៗ"។
សម្រាប់ផ្ទៃមុខ ព្រះកាយច័ន្ទ អះអាងថា បានវះកាត់តែលើច្រមុះបុណ្ណោះ តែថ្ងៃអនាគត នាងចាប់អារម្មណ៍លើការវះកាត់ត្របកភ្នែក និងចង្កា។ តែចំណុច២មុខនេះ ព្រះកាយច័ន្ទ មិនទាន់មានបំណងធ្វើភ្លាមៗទេ ដោយសារពេលនេះ រវល់នឹងការងារពេក៕