- 2018-08-23 03:06:24
- ភាពយន្ត
ដល់ក! ទេព រិនដារ៉ូ និង សាឡាត់ ស្រីឡាង ហែទីងមោងផ្អើលពេញអេដិនហ្គាដេន
- 2018-08-23 03:06:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! ទេព រិនដារ៉ូ និង សាឡាត់ ស្រីឡាង ហែទីងមោងផ្អើលពេញអេដិនហ្គាដេន
ចន្លោះមិនឃើញ
ផលិតកម្ម LD Picture បានធ្វើពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការរឿង"វិញ្ញាណទីងមោង" ល្ងាចមិញនេះនៅរោងភាពយន្ត Legend ក្នុងនោះតារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ និង សាឡាត់ ស្រីឡាង ជាតួឯកក្នុងរឿងបានហែទីងមោង រៃអង្គាសបច្ច័យផ្អើលពេញអេដិនហ្គាដេន។
ការហែទីងមោងរៃអង្គាសបច្ច័យលោក ទេព រិនដារ៉ូ បានស្លៀកពាក់ឈុតស មើលទៅមិនខុសពីតាអាចារ្យប៉ុន្មានឡើយ។ ឯ សាឡាត់ ស្រីឡាង វិញគ្រងសម្លៀកបំពាក់ពណ៌ខ្មៅជាលក្ខណៈនារីសម័យថ្មីធ្វើឲ្យមហាជននៅទីនោះផ្ទាល់ចោមរោមឡើងច្រើនកុះករ។
សាឡាត់ ស្រីឡាង ថាការហែទីងមោងនេះក្នុងគោលបំណងពញ្ញាក់អារម្មណ៍ហ្វេនៗមួយចំនួន ដែលកំពុងតែមានវត្តមាននៅអេដិនហ្គាដេន។ ម្យ៉ាងទៀតវាត្រូវជាមួយឈុតឆាកក្នុងរឿង "វិញ្ញាណទីងមោង" ទើបខាងផលិតកម្មតម្រូវឲ្យមានការធ្វើកម្មវិធីនេះឡើង។
"វិញ្ញាណទីងមោង" ខុសប្លែកពីរឿងមុនៗធ្លាប់ទទួលថតកន្លងមកបង ដោយសារតែរឿងនេះ ខ្ញុំចាប់ដៃគូសម្ដែងជាតួឯកជាមួយលោកពូ ទេព រិនដារ៉ូ ដែលមានវ័យលើសខ្ញុំដល់ទៅ ៣០ឆ្នាំ។ ពេលខ្លះមានអារម្មណ៍ថាអៀនដែរ ត្រង់ឈុតឆាកស្នេហា បើគិតពីអាយុវិញគាត់មានវ័យប្រហែលលោកប៉ាខ្ញុំហើយ"។ ស្រីឡាង បន្ថែម។
ជាមួយគ្នានេះដែរលោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានលើកឡើងថា រឿង"វិញ្ញាណទីងមោង" ជាប្រភេទភាពយន្តបែបកំប្លែងរវាងស្នេហាកំលោះក្រមុំមួយគូដែលមានវ័យខុសគ្នាឆ្ងាយដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយ នាយ គ្រឿន។ ចំណែកឯដើមទុនវិញចំណាយមិនខុសពីរឿងមុនៗទេ។
“វិញ្ញាណទីងមោង"ចូលរួមសម្ដែងដោយលោក ទេព រិនដារ៉ូ សាឡាត់ ស្រីឡាង ងួន សុបិន Big ព្រមទាំងតារាសម្ដែងស្រីប្រុសជាច្រើនរូបទៀត។ រឿងនេះត្រៀមនឹងដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបចាប់ពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨នេះហើយ៕