- 2018-08-28 07:40:00
- ស្ទីលតារា
ភ្ញាក់ផ្អើល! បើសិនជាដឹងតម្លៃឈុតតារាចម្រៀង Halsey ស្លៀកឡើងឆាកកម្មវិធី MMVAs (មានវីដេអូ)
- 2018-08-28 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! បើសិនជាដឹងតម្លៃឈុតតារាចម្រៀង Halsey ស្លៀកឡើងឆាកកម្មវិធី MMVAs (មានវីដេអូ)
ចន្លោះមិនឃើញ
ម្ចាស់បទ "Bad At Love” បានបង្ហាញខ្លួនជាមួយសម្លៀកបំពាក់តម្លៃជាង១ម៉ឺនដុល្លារ ពេលសម្ដែងនៅក្នុងកម្មវិធី MMVAs របស់ប៉ុស្តិ៍វិទ្យុ iHeartRadio កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ។ មិនត្រឹមតែប៉ុណ្ណោះ Halsey ឈ្មោះពិត Ashley Frangipane ក៏បានពាក់អាវទ្រនាប់រំលេចដោយត្បូងគ្រីស្តាល់ផងដែរពេលបង្ហាញខ្លួនលើកម្រាលព្រំក្រហម។
ចំពោះឈុតពណ៌ខ្មៅរំលេចដោយត្បូងគ្រីស្តាល់ជាច្រើននោះ មានតម្លៃសរុបដល់ទៅ ១២ ៤២០ដុល្លារឯណោះ។ ក្នុងនោះបូករួមទាំងអាវក្នុងតម្លៃ ២ ១៩០ដុល្លារ ស្បៃគ្របពីលើអាវតម្លៃ ១០ ១៤៥ដុល្លារ និងស្រោមជើងរំលេចត្បូងដូចគ្នាតម្លៃ ៨៥ដុល្លារ៕
នេះជាវីដេអូ Halsey សម្ដែងក្នុងកម្មវិធី៖