
- 2018-08-28 10:47:31
- ភាពយន្ត
កាន់តែជក់ចិត្ត Teaser ទី២ រឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ទើបចេញក្តៅៗ
- 2018-08-28 10:47:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែជក់ចិត្ត Teaser ទី២ រឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ទើបចេញក្តៅៗ
ចន្លោះមិនឃើញ
វីដេអូខ្លីទី២ រឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ទើបចេញប៉ុន្មាននាទីមុននេះ ពិតជាទាក់ទាញចំណាប់អារម្មណ៍អ្នកមើល ឲ្យព្រឺព្រួចទៅតាមឈុតឆាកនីមួយៗ។
Teaser ទី២នេះបង្ហាញកាន់តែច្បាស់ ពីគម្រោងរតនៈសោភ័ណ ដែលកក្រើកក្នុងមជ្ឈដ្ឋានអ្នករកស៊ី តើអ្វីជាអ្វីឲ្យប្រាកដ? វគ្គនេះ ប៉ែន ពេជ្រ ដែលជាតួអង្គមានគុណធម៌ គោរពសន្យាជាមួយមិត្តភក្តិ សុខចិត្តលាក់រឿងដ៏អាថ៌កំបាំងមួយនេះជាច្រើនឆ្នាំ ដេកនៅលើគ្រែអ្នកជំងឺទម្លាយថា វាគ្រាន់ជាក្រដាសដូចមនុស្សខូចសតិម្នាក់ប៉ុណ្ណោះ។
ភាពប្រទាក់ក្រឡានៃសាច់រឿង ទេពកោសល្យរបស់តួអង្គនីមួយៗ រួមនឹងបច្ចេកនៃការថត ធ្វើឲ្យអ្នកគាំទ្រប្រលោមលោកដ៏ល្បីមួយនេះមិនខកចិត្តនោះទេ ថែមទាំងអន្ទះសារចង់ទស្សនាឆាប់ៗ។
ភាគយន្តភាគ "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និងនៅលើ Soyo App ដែលទទួលបានសិទ្ធិផ្សាយរឿងភាគធំបង្អស់របស់ PNN ក្នុងពេលឆាប់ៗនេះ។