• 2018-08-29 07:39:39
  • ចម្រៀង

ប្លែកមែនទែនម្តងនេះ ក្មេងខ្មែរ ចេញបទថ្មី អត្ថន័យចាក់ដោត

  • 2018-08-29 07:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លែក​មែន​ម្ដង​នេះ តារា​ចម្រៀង​វ័យ​ក្មេង មក​ក្រុម​ក្មេង​ខ្មែរ ចេញ​បទ​ថ្មី​ចំណង «Bad Boss» អត្ថន័យ​ចាក់​ដោត​ត្រង់​ចំណុច​៖ ខំធ្វើការ​បំរើគេ​តែ​ទទួលបានត្រឹមតែការមើលងាយ និងមិនឱ្យតម្លៃ​ការងារ​ ហើយចុងក្រោយ​ក៏ត្រូវដើរចេញ ទាំងបាតដៃ​ទទេ​។

បទចម្រៀង​ថ្មី​នេះ​ ពន្លឺ ច្រៀង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ តែ​សុជាតិ​ដែល​ជា​ដៃ​គូរ​ធ្លាប់​ច្រៀង​ជាមួយ​គ្នា​ បែរ​ជា​អ្នក​ថត​វីដេអូ ឱ្យ​ពន្លឺ​ទៅ​វិញ​។ តាម​លក្ខណបច្ចេកទេស​នៃការ​ថត វីដេអូ បទចម្រៀង​ថ្មី​នេះ​មិន​ចំណាយ​ច្រើន​ ឬក៏មានលក្ខណៈទ្រង់ទ្រាយ​ធំ​ដូច​វីដេអូដែល ក្មេងខ្មែរធ្លាប់ផលិតពីមុននោះទេ តែប្លង់ថត សាច់រឿង និងភាពច្នៃប្រឌិត ទាក់ទាញមិនចាញ់គ្នាប៉ុន្មាននោះទេ។

បើតាមមើលទៅលើទំហំ​នៃការផលិតបទចម្រៀងថ្មីនេះ ប្រិយមិត្តអាចដឹងថា​នេះជាបទចម្រៀង​លេងកម្សាន្តអារម្មណ៍​របស់​សិល្បករ និងមិត្តភ័ក្តដែលជួយគាំទ្រ ក្មេងខ្មែរ ហើយក៏ធ្វើឡើងកំដរអារម្មណ៍​ប្រិយ​មិត្ត មុននឹង​អាល់ប៊ុម​បទចម្រៀងថ្មី របស់ក្មេងខ្មែរ ប្រកាសចេញផ្សាយជាថ្មីទៀតក្នុងពេលឆាប់នេះ។

ចង់ដឹងច្បាស់ថាវីដេអូ​បទចម្រៀង «Bad Boss» មានអត្ថន័យ និងលក្ខណៈបែបណា តោះទៅទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម