• 2018-08-29 07:48:03
  • ព័ត៌មាន

Tom Cruise ធ្វើ​បាប James Corden ឲ្យ​លោត​ចុះ​ពី​លើ​យន្តហោះ មើល​ហើយ​ សើច​រឹង​ពោះ

  • 2018-08-29 07:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​វីដេអូ​ក្រៅ​ឆាក បង្ហាញ​ពី​ឈុត​ប្រថុយ​គ្រោះថ្នាក់​ពិត​ៗ របស់​តារា​សម្ដែង Tom Cruise លោត​ចុះ​ពី​លើ​យន្តហោះ ក្នុង​រឿង "Mission: Impossible-Fallout” ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​មក​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ កម្មវិធី "The Late Late Show with James Corden” បាន​អញ្ជើញ​តារា​សម្ដែង Tom Cruise ឲ្យ​ជួយ​បង្ហាញ​ពី​របៀប​លោត​ចុះ​ពី​លើ​យន្តហោះ ទៅ​កាន់​ពិធី​ករ​ដ៏​ល្បី James Corden។

តាម​វីដេអូ​ដែល​ទទួល​បាន​ការ​ចូល​ទស្សនា​យ៉ាង​ច្រើន​លើ YouTube បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​សម្ដែង Tom បាន​នាំ James ទៅ​កាន់​តំបន់​វាល​ខ្សាច់​នៅ​រដ្ឋ​ California ដើម្បី​បង្ហាញ​ពី​របៀប​លោត​ចុះ​ពី​លើ​យន្តហោះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​គឺ James មិន​ដែល​​ធ្លាប់​មាន​បទ​ពិសោធ​បែប​នេះ​ពី​មុន​មក​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង។

ជាមួយ​វីដេអូ​រយៈពេល​ជាង ១១ នាទី បាន​បង្ហាញ​ពី​សកម្មភាព​របស់ Tom Cruise ធ្វើ​បាប James Corden តាំង​ពី​ដើម​រហូត​ដល់​ចប់ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច សឹង​តែ​រឹង​ពោះ​គ្រប់​ៗ​គ្នា៕

ចង់​ដឹង​វីដេអូ​នោះ គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ៖​

ប្រភព៖ YouTube ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់