• 2018-08-31 08:35:00
  • ចម្រៀង

អុញ​នោះ! ស្ងាត់ៗ Eminem បញ្ចេញ​អាល់ប៊ុម​ថ្មី​ធ្វើ​មិន​ដឹង!

  • 2018-08-31 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​រ៉េប Eminem បាន​បញ្ចេញ​អាល់ប៊ុម​ថ្មី "Kamikaze” យ៉ាង​ស្ងាត់ៗ​​បន្ទាប់​ពី​បញ្ចេញ​អាល់ប៊ុម​ "Revival” កាល​ពី​ឆ្នាំ​មុន។ ម្ចាស់​បទ​ "Rap God” បាន​បញ្ចេញ​អាល់ប៊ុម​នេះ​យប់​ថ្ងៃ​ព្រហស្បតិ៍​សហរដ្ឋ​អាមេរិក ត្រូវ​​នឹង​ថ្ងៃ​សុក្រ​ម៉ោង​នៅ​អាស៊ី។

ចំណោះ​រូប​តំណាង​អាល់ប៊ុម​នេះ​វិញ​គឺ បង្ហាញ​ពី​កន្ទុយ​យន្តហោះ​មួយ​ជាមួយ​នឹង​ពាក្យ​សរសេរ​ថា "FU-2”។ គូស​បញ្ជាក់​ដែរ​ថា​នៅ​ក្នុង​អាល់ប៊ុម​នេះ​ក៏​មាន​ដាក់​បញ្ចូល​បទ​ចម្រៀង​សម្រាប់​ដាក់​បញ្ចូល​ នៅ​ក្នុង​រឿង "Venom” ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​តុលា​នេះ​ផង​ដែរ។

“Kamikaze” ផលិត​ដោយ​កំពូល​តារា​រ៉េប Dr. Dre និង Eminem ក្រៅ​ពី​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ផលិតករ​តន្ដ្រី​ល្បីៗ​ដូច​ជា Mike Will Made It, Illadaproducer, Ronny J, Jeremy Miller ជាដើម។ អាល់ប៊ុម​នេះ​ត្រូវ​បាន​ថត​សំឡេង​​និង​ផលិត​នៅ​ស្ទូឌីយោ Effigy ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​អាល់ប៊ុម​នេះ Eminem បាន​រ៉េប​រៀប​រាប់​ខ្លះៗ​ពី​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​​ ប្រធានាធិបតី Donald Trump និង​លោក Mike Pence ព្រម​ទាំង​ក្រុម​ការងារ​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Grammy Awards ផង​ដែរ។ អាល់ប៊ុម​នេះ​ជា​អាល់ប៊ុម​ទី​១០​ហើយ​របស់​ Eminem ដែល​អាច​ស្ដាប់​បាន​នៅ​តាម​បណ្ដា​ប្រព័ន្ធ​ Streaming ផ្សេងៗ​ដូច​ជា Apple Music, Spotify, Amazone និង iTune ជា​ដើម​ ឬ​ក៏​អាច​ទិញ​ជា​លក្ខណៈ CD៕

​​

ប្រភព៖ Variety ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី