• 2018-09-06 04:09:24
  • ព័ត៌មាន

លេង​សើច​ម៉េច​បាន ស្ងាត់​ៗ ចាន់ ស្រីរ័ត្ន រក​បាន​ផ្ទះ​មួយ​ជង់​បាត់​ហើយ!

  • 2018-09-06 04:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ឲ្យ​តម្រុយ​ម្ដង​ជា​ពីរ​ដង​រឿង​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​មិន​បាន​ប៉ុន្មាន​ផង ឥឡូវ​មាន​ដំណឹង​ថាស្រី​ស្អាត ចាន់ ស្រីរ័ត្ន រក​បាន​ទ្រនំ​កក់ក្ដៅ​នោះ​ហើយ។

“ចាស់​បង...ផ្ទះ​នោះ ទិញ​បាន​ហើយ​គឺ​ទើប​បាន​ថ្មី​ៗ​នេះ​ឯង"។ នៅ​មុន​បើក​បង្ហាញ​នៅ​ពេល​នេះ ដំបូង​គេ​បាន​ឃើញ ស្រីរ័ត្ន ដើរ​មើល​ផ្ទះ​ជា​ច្រើន ព្រម​ជា​មួយ​ការ​ឲ្យ​តម្រុយ​ទៀត​ថា នាង​នឹង​ទិញ​វា​ឆាប់​ៗ។ ផ្ទះ​ដែល​នាង​ដើរ​មើល​នោះ ជា​ប្រភេទ​ផ្ទះ​ធំ​ប្រភេទ​វីឡា ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​នាង​ជា​ច្រើន​ស្ងើច​សរសើរ​ពី​សមត្ថភាព​របស់​នាង។

ប៉ុន្តែ​និយាយ​ដល់​ចំណុច​នេះ តារា​ស្រី​បាន​ផ្ទុះ​សំណើច។ "អា​ផ្ទះ​ដែល​ខ្ញុំ​បង្ហោះ​នោះ មិន​មែន​ផ្ទះ​ខ្ញុំ​ទេ​ គេ​ច្រលំ​គ្រប់​គ្នា​ឃើញ​ខ្ញុំ​ សរសេរ​ថា see you soon តែ​មិន​មាន​ន័យ​ថា​ផ្ទះ​ខ្ញុំ​ទេ ហាស​ហា​អ្នក​ដឹង​រឿង​គេ​សើច​ខ្ញុំ​ណាស់!(សើច)”។ ស្រីរ័ត្ន ថ្លែង។

ផ្ទះ​ដែល​តួ​ស្រី​ក្នុង​រឿង "វិបល្លាស" ទិញ គឺ​ជា​ប្រភេទ​ផ្ទះ​វីឡាកូនកាត់​មាន​តម្លៃ​ជាង​៥ម៉ឺន​ដុល្លារ​អាមេរិក ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ក្រុង​តាខ្មៅ។ យ៉ាង​ណា​ក៏​ដោយ ផ្ទះ​នោះ មិន​មែន​ជា​ផ្ទះ​នាង​ទិញ​ឡើយ ប៉ុន្តែ​ជា​ផ្ទះ​របស់​ម្ដាយ...ហើយ​នាង​រស់​ជុំ​គ្នា​ជាមួយ​គ្រួសារ។ នាង​មិន​មាន​គម្រោង​ធ្វើ​ពិធី​ធំ​ដុំ​ឡើង​ផ្ទះ​ថ្មី​នេះ​ឡើយ ដោយ​ត្រឹម​តែ​ការ​ជួប​ជុំ​បង​ប្អូន​បន្តិច​បន្តួច​ប៉ុណ្ណោះ។

កញ្ញា ចាន់ ស្រី​រ័ត្ន ឲ្យ​ដឹង​ទៀត​ថា នាង​នៅ​បន្ត​រស់​នៅ​ជុំ​គ្នា​ជាមួយ​គ្រួសារ និង​មិន​ទាន់​មាន​គម្រោង ក៏​ដូច​ជា​លទ្ធភាព ដើម្បី​រក​ផ្ទះ​កម្មសិទិ្ធ​ផ្ទាល់​ខ្លួន​នៅ​ឡើយ​ទេ៕

រូបភាព៖ ហ្វេសប៊ុក ស្រីរ័ត្ន

អត្ថបទ៖ ទារិកា

មតិយោបល់