
- ពុធ, 12 កញ្ញា 2018 07:32
- ភាពយន្ត
អ្នករៀបចំកម្មវិធីអូស្ការ ផ្អាកការរៀបចំពានរង្វាន់សម្រាប់ភាពយន្តពេញនិយមផ្លូវការ
- ពុធ, 12 កញ្ញា 2018 07:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករៀបចំកម្មវិធីអូស្ការ ផ្អាកការរៀបចំពានរង្វាន់សម្រាប់ភាពយន្តពេញនិយមផ្លូវការ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៨ខែសីហានេះ គណៈកម្មាធិការរៀបចំនិងវាយតម្លៃពានរង្វាន់អូស្ការ បានប្រកាសថានឹងបន្ថែមពានរង្វាន់មួយទៀតគឺ "Popular Film” សម្រាប់បណ្ដាភាពយន្តពេញនិយម ដូចជាពាន "ភាពយន្តល្អបំផុត" ជាដើម។ ប៉ុន្តែបន្ទាប់ពីទទួលបានការរិះគន់ច្រើនពេក កាលពីថ្ងៃទី៦ខែកញ្ញា គម្រោងនេះបានផ្អាកជាផ្លូវការហើយ។
បើយោងទៅតាមសារព័ត៌មាន "The Hollywood Reporter” អ្នកតំណាងអូស្ការ បាននិយាយថា ពួកគេនឹងមិនប្រកាសពានសម្រាប់ភាពយន្តពេញនិយមនៅឆ្នាំ ២០១៩ ទេ ប៉ុន្តែពួកគេនៅតែខិតខំនិងស្វែងយល់បន្ថែមទៀត ដើម្បីអាចរកដំណោះស្រាយល្អណាមួយនៅថ្ងៃអនាគត។
ការរិះគន់ជុំវិញបញ្ហានេះ គឺបានផ្ទុះឡើងនៅពេញបណ្ដាញសង្គម Twitter តាំងពីប្រកាសភ្លាមៗមកម្ល៉េះ។ ការមិនពេញចិត្តនេះគឺដោយសារតែពួកគេមិនចង់ឃើញ ភាពយន្តបែប Blockbuster អាចទទួលបានការកោតសរសើរ ដូចជាបណ្ដាភាពយន្តល្អដែលពេញចិត្តពីបណ្ដាអ្នកវិភាគភាពយន្ត និងអ្នកជំនាញខាងភាពយន្ត។ ការពន្យារពេលនេះគឺធ្វើទៅបន្ទាប់ពីមានកិច្ចពិភាក្សាជាច្រើន និងព្យាយាមរកដំណោះស្រាយផ្សេងទៀត។
គូសបញ្ជាក់ដែរថា នេះដោយសារតែភាពយន្តល្បីៗនិងរកចំណូលបានច្រើន មិនសូវជាមានមុខមាត់ចំពោះកម្មវិធីប្រគល់ពាននេះទេ ដូច្នេះហើយទើបគំនិតផ្ដល់ពានភាពយន្តពេញនិយមនេះលេចចេញឡើងមក៕