- 2018-09-24 01:59:47
- ស្ទីលតារា
វត្តមានជុំគ្នារបស់ស្រីស្អាតប្រចាំអាស៊ី ៤ប្រទេស ធ្វើឲ្យផ្អើលស្ទើរពេញពិភពលោក
- 2018-09-24 01:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមានជុំគ្នារបស់ស្រីស្អាតប្រចាំអាស៊ី ៤ប្រទេស ធ្វើឲ្យផ្អើលស្ទើរពេញពិភពលោក
ចន្លោះមិនឃើញ
ស្រីស្អាតប្រចាំប្រទេសចំនួន៣ នៅអាស៊ី គឺថៃ កូរ៉េ ចិន និងជប៉ុនបានមកជួបជុំគ្នាក្នុងកម្មវិធីនៅប្រទេសអ៊ីតាលីកាលពីចុងសប្ដាហ៍ បង្កឲ្យអ្នកគាំទ្រភ្ញាក់នឹងវត្តមាននេះណាស់។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៨ កំពូលស្រីស្អាតប្រចាំអាស៊ី Mai Davika, Jessica Jung, Dilraba Dilmurat និង Ayaka Miyoshi បានបង្ហាញវត្តមានជុំគ្នានៅកម្មវិធីបង្ហាញម៉ូដ Dolce & Gabbana ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ មិនឲ្យរំលងឱកាសពិសេសនេះ ពួកគេបានថតជុំគ្នា ហើយរំលេចសម្រស់ស្រស់ស្អាតជាមួយឈុតសម្លៀកបំពាក់ស្រស់ស្អាត ប្រដេញពណ៌គ្នាគួរទាក់ភ្នែក។
រូបភាពរបស់ពួកគេ ក៏បានចែកចាយតៗគ្នាពេញបណ្ដាញអ៊ីនធឺណិត ហើយគ្រប់គ្នាដែលជាអ្នកគាំទ្រពិតជារំភើបនឹងឱកាសជួបជុំដ៏កម្ររបស់តារាអាស៊ីទាំង ៤នេះណាស់៕