• 2018-09-26 08:15:44
  • ភាពយន្ត

បន្ទាប់ពីលើកពាននៅអាមេរិក និងថៃ រឿង «តន្រ្តីជីវិត» របស់លោក សុខ វិសាល ទៅដល់ជប៉ុន

  • 2018-09-26 08:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តរឿង «តន្រ្តីជីវិត» ឬ In The Life of Music ផលិតដោយលោក សុខ វិសាល ស្ថាបនិកផលិតកម្ម Klap Ya Hands និង Caylee So ផលិតករខ្មែរសញ្ជាតិអាមេរិក ផលិតនៅកម្ពុជា បានជាប់ជម្រើស​ទៅចាក់ផ្សាយ​ក្នុងកម្មវិធីមហោស្រព​ភាពយន្តអន្តរជាតិតូក្យូ ឬ Toyok International Film Festivel (TIFF) ក្នុងខែ តុលា ឆ្នាំ ២០១៨ ហើយ។

រូបភាពលោក សុខ វិសាល និង អ្នកស្រី Caylee So ផលិតកររឿង «តន្រ្តីជីវិត»

មិនទាន់បង្ហាញខ្លួនក្នុងរោងភាពយន្តនៅកម្ពុជាទេ តែភាពយន្តដ៏កម្រមួយនេះ ទទួលបានពានរង្វាន់ និងាការកត់សម្គាល់​ពី​អន្តរជាតិតាំងតែពីផលិតរួមមកហើយ ដូចជានៅ មហោស្រពភាពយន្ត Asian Pacific Film Festivel លើកទី​៣៤​ ពី​ក្រុង​ Los Angeles សហរដ្ឋអាមេរិក​ កាលពីខែ ឧសភា ឆ្នាំ ២០១៨ ជាប់ពានរង្វានអ្នកដឹកនាំរឿងឆ្នើម។ រយៈពេលប៉ុន្មានខែ​មកទៀត ក៏បានចាក់ផ្សាយ​ក្នុងមហោស្រពភាពយន្តអាស៊ានបាងកក ឬ Bangkok ASEAN Film Festival មួយទៀតនៅប្រទេសថៃ ដោយទទួលបានពានរង្វាន SPECIAL MENTION AWARD។

រូបភាពទទួលបានពានរង្វាន់នៅសហរដ្ឋអាមេរិក
លោក សុខ វិសាល ទទួលពានរង្វាន់នៅប្រទេសថៃ

តាមរយៈលោក សុខ វិសាល ឱ្យដឹងដែរថា ភាពយន្តនេះរូបលោក ក៏មានគោលបំណងយកមកចាក់បញ្ជាំងក្នុងប្រទេសកម្ពុជាឆាប់នេះដែរ ដោយទទួលបានលិខិតអនុញ្ញាតិពី នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សម្រាប់ការចាក់ផ្សាយជាផ្លូវការក្នុងរោងភាពយន្តរួចហើយ រង់ចាំតែពេលវេលាល្អមកដល់តែប៉ុណ្ណោះ។

រូបភាពពីភាពយន្ត តន្រ្តីជីវិត

ភាពយន្តនេះមានការចូលរួមសម្តែងដោយ តួអង្គសញ្ជាតិកាណាដា Ellen Wong លោក អាន ចនផន និងតួសម្តែងខ្មែរជាច្រើនរូបទៀត ដែលមានសមត្ថភាពលើសពីការសម្តែង គឺម្នាក់ៗសុទ្ធតែមានជំនាញលើផ្នែកតូរ្យតន្រ្តី និងចម្រៀង។ ក្នុងវីដេអូ Trailer ទស្សនិកជននឹងប្រទះឃើញ សុជាតិ ពីក្រុមក្មេងខ្មែរ និងពេជ្ជរិទ្ធ ពីខាង Small World Small Band រួមសម្តែងនៅលើរថយន្តតន្រ្តីទៀតផង៕

ចងដឹងថាភាពយន្តខ្មែរមួយនេះមានលក្ខណៈបែបណា តោះទស្សនាវីដេអូខ្លីខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់