• 2018-09-27 09:50:00
  • ស្ទីលតារា

ទោះ​បី​ជា​ឈុត​ឆែក​ជ្រុល​ចេញ​គល់​ភ្លៅ​ Lady Gaga នៅ​តែ​ចេញ​រាង​ឡូយ​ធ្វើ​មិន​ដឹង!

  • 2018-09-27 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Lady Gaga បាន​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ ដោយ​ស្លៀក​ឈុត​ឆែក​ខ្លាំង​ដល់​ថ្នាក់​ស្ទើរ​តែ​ឃើញ​ខោ​ក្នុង​ ប៉ុន្តែ​នាង​នៅ​តែ​ធ្វើ​ឫក​ឡើង​ឡូយ​មិន​ខ្វល់​ពី​​ឈុត​ខ្លួន​សូម្បី​តែ​បន្តិច។

តារា​រូប​នេះ​បាន​​ទៅ​ចូល​រួម​កម្មវិធី​សំនួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​ភាពយន្ត​ថ្មី​របស់​ខ្លួន​ "A Star Is Born” នៅ​ទីក្រុង​ឡុង​ចក្រភព​អង់គ្លេស។ ក្នុង​ឱកាស​នោះ​ Lady Gaga បាន​ស្លៀក​ឈុត​ស្បែក​មួយ​កំផ្លេ​ តែ​ឈុត​នោះ​ឆែក​ខ្លាំង​ពេក​រហូត​ដល់​ថ្នាក់​ឃើញ​ខោរ​ក្នុង​ពណ៌​ខ្មៅ​របស់​នាង​ពេល​ជួប​ជាមួយ​អ្នក​គាំទ្រ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Gaga មិន​ខ្វល់​សូម្បី​តែ​បន្តិច​ពី​ឈុត​សម្លៀក​បំពាក់​នាង ហើយ​ជួប​ជាមួយ​អ្នក​គាំទ្រ​យ៉ាង​មាន​ទំនុក​ចិត្ត៕

ប្រភព៖ Metro ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី