
- អាទិត្យ, 30 កញ្ញា 2018 03:30
- ភាពយន្ត
រូបភាពចាប់ចិត្ត ស៊ិម ស្រីនិច ក្នុងឆាកភាពយន្តរឿង «សង្សារ១៤ថ្ងៃ»
- អាទិត្យ, 30 កញ្ញា 2018 03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពចាប់ចិត្ត ស៊ិម ស្រីនិច ក្នុងឆាកភាពយន្តរឿង «សង្សារ១៤ថ្ងៃ»
ចន្លោះមិនឃើញ
ក្នុងឆ្នាំ ២០១៨ ក្រៅពីបង្ហាញវត្តមានសៀវភៅប្រលោមលោកថ្មី លោក សុខ ចាន់ផល ក៏បង្ហាញស្នាដៃភាពយន្ត រឿង «សង្សារ១៤ថ្ងៃ» ដោយយកស្រីស្អាត ស៊ិម ស្រីនិច ធ្វើជាតួឯក យ៉ានី ទាំងលើគ្របសៀវភៅ និងក្នុងភាពយន្ត។
រឿងមួយនេះបានដំណើរផលិតរួចរាល់ហើយ នៅខ្វះតែការកាត់តបង្ហើយបន្តិចបន្តួចប៉ុនណោះ នេះបើតាមការបញ្ជាក់របស់លោក សុខ ចាន់ផល ផលិតករ និងអ្នកនិពន្ធរឿង «សង្សារ ១៤ថ្ងៃ»។ រូបលោកបន្តថា លោកគ្រោងយកភាពយន្តស្នាដៃដំបូងរបស់លោកមកចាក់ផ្សាយលើរោងភាពយន្តទំនើបចុងឆ្នាំ ២០១៨ នេះហើយ។
ចំណែកឯសាច់រឿង «សង្សារ ១៤ថ្ងៃ» ប្រិយមិត្តអ្នកគាំទ្រប្រលោមរបស់លោក សុខ ចាន់ផល បានដឹងហើយថាវាជារឿងបែបមនោសញ្ចេតនា និងមានខ្លឹមសាអប់រំ និងផ្តល់កម្លាំងចិត្តដល់យុវវ័យដែលជាស្នាដៃកម្រ និងផលិតឡើងដោយការយកចិត្តទុកដាក់។
ផលិតករ និងអ្នកនិពន្ធ លោក សុខចាន់ផល សង្ឃឹមថា ពេលវេលា ចុងឆ្នាំ ២០១៨ នេះជាឱកាសល្អសម្រាប់បង្ហាញភាពយន្ត ហើយក៏ជាពេលវេលា រំលឹកឡើងវិញនូវការងារ និងសកម្មភាពដែល កើតឡើងតាំងពីដើមឆ្នាំ។ លោកបន្តថាឆ្លងកាត់ការអានរឿង និងទស្សនារឿង «សង្សារ ១៤ថ្ងៃ» សង្សារដែរធ្លាប់បែកគ្នា តែនៅតែស្រលាញ់គ្នា នឹងត្រឡប់មកជួបគ្នាវិញនៅពេលដែលអ្នករឹងមាំ៕
ខាងក្រោមនេះជារូបភាពក្នុងឆាករឿង «សង្សារ ១៤ថ្ងៃ» សម្ដែងដោយកញ្ញា ស៊ិម ស្រីនិច៖