• 2018-10-03 02:30:00
  • ភាពយន្ត

"Wiang Kum Kam” មិនទាន់ថតផង Pope និង Bella ត្រូវផលិតករកក់ទុកឲ្យសម្ដែងរឿងថ្មី១ទៀតបាត់

  • 2018-10-03 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រឿង​ភាគ​បុរាណ​ "បុព្វេសន្និវាស”​ បាន​បញ្ចប់​ តារា​សម្ដែង​ Pope Thanawat និង​ Bella Ranee ក៏​ត្រូវ​ផលិតករ​កក់​ទុក​ឲ្យ​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​​មាន​ចំណងជើង​ថា​ "Wiang Kum Kam” ប៉ុន្តែ​មិន​ទាន់​បាន​សម្ដែង​ផង​ ពេល​នេះ​ពួកគេ​ក៏​​ត្រូវ​ប៉ាន់​គម្រោង​ថ្មី​មួយ​ទៀត​ស្រេច។

ភាព​យន្ត​ភាគ​មាន​ចំណងជើង​ថា​ "Poo Yai Lee Gub Nang Ma” គឺ​ជា​ខ្សែភាពយន្ត​ដែល​ផលិត​ដំបូង​កាល​ពី​ឆ្នាំ ១៩៧១។ តួ​សម្ដែង​ពេល​នោះ​គឺ​ លោក​ Mechai Viravaidya និង​លោក​ស្រី​ Panit Kantamra។ វា​ត្រូវ​បាន​លើក​យក​មក​ផលិត​ជាថ្មី​ចំនួន​ ៦​​ដង​ទៅ​ហើយ ហើយ​ចុង​ក្រោយ​គឺ​នៅ​ឆ្នាំ ២០០៩ ដែល​សម្ដែង​ដោយ​អតីត​តារាសម្ដែង​ Por Trissadee និង​ Ploy Cherman។

ផ្អែក​តាម​វិបសាយ​ Daradaily បាន​បង្ហាញ​ថា​ ទូរទស្សន៍​ប៉ុស្តិ៍លេខ​​ ៣​នឹង​ថត​រឿង​នេះ​ជា​ថ្មី​ម្ដង​ទៀត។ រីឯ​តួ​ឯក​វិញ​ អាច​ជា​ Pope Thanawat និង​ Bella Ranee។ ទោះ​ជា​យ៉ាង​ណា​ គម្រោង​នេះ​អាច​មាន​ការ​ផ្លាស់ប្ដូរ​ ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​ណា​មួយ ម្យ៉ាង​ការ​សម្រេច​ផ្លូវការ​ក៏​ខាង​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​មិន​ទាន់​បញ្ជាក់​ដែរ។

សម្រាប់​ក្រុម​ការងារ​ផលិត​រឿង​នេះ​ដែរ ក៏​ជា​ក្រុមការងារ​របស់​រឿង​ "បុព្វេសន្និវាស” ដែរ។ ដូចនេះ​វា​រឹត​តែ​ពិសេស​ និង​ជា​ចំណី​ចក្ខុ​ប្លែក​មួយ​ទៀត​សម្រាប់​អ្នក​តាមដាន​ទាំង​អស់៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី