• 2018-10-03 11:15:00
  • ភាពយន្ត

Trailer ស៊ី​អារម្មណ៍​យុវវ័យ​ហ្មង! ចំណី​ចក្ខុ​ថ្មី​ប្លែក​របស់ Rock រឿង "កែវ​វេទមន្ត" ចេញ​ហើយ!

  • 2018-10-03 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Rock ហាក់​រង្វើល​សកម្មភាព​លើ​វីដេអូ​ខ្នាត​ធំ​ធៀប​នឹង​បណ្ដា​ឆ្នាំ​មុន​ៗ​នោះ ពេល​នេះ ទើប​នឹង​បាន​បញ្ចេញ​វីដេអូ Trailer របស់​ភាពយន្ត​សម្រាប់​រោង​កុន​ថ្មី​មួយ ដែល​ផ្ដល់​នូវ​ភាព​ខុស​ប្លែក​សម្រាប់​ចក្ខុ និង​អារម្មណ៍​របស់​ទស្សនិកជន។

ខ្សែ​រឿង​មាន​ចំណង​ជើង​ថា "កែវ​វេទមន្ត" ដែល​បាន​បរិយាយ​ពី​ជីវិត​ស្នេហា​យុវជន យុវនារី​១​គូ។ តួ​ប្រុស​សម្ដែង​ វី យ៉ារ៉ូ និង​តួ​ស្រី​សម្ដែង​ដោយ អ្នក​មេម៉ាយ​សាច់​ចាំ សុខ សោម៉ាវត្តី។ ទំនាក់ទំនង ចាប់​ផ្ដើម​យ៉ាង​រកាំរកូស​រវាង​ចៅហ្វាយ​នាយ និង​កូន​ចៅ។ ប៉ុន្តែ​ទី​បំផុត​នៅ​តែ​រក​ឃើញ​ភាព​ផ្អែមល្ហែម និង​ដុះដាល​មនោសញ្ចេតនា​ជាមួយ​គ្នា​បាន តើ​មាន​ហេតុ​ផល​អ្វី? ព្រោះ​តែ "កែវ​វេទមន្ត"។

តោះ...ទស្សនា​វីដេអូ Trailer មុន​សិន មុន​ពេល​ថ្ងៃ​បញ្ចាំង​ផ្លូវ​ការ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ១៨ តុលា ២០១៨ ខាង​មុខ នៅ​គ្រប់​រោងកុន​នៅ​រាជធានី!!!

អត្ថបទ៖ ទារិកា

មតិយោបល់