• 2018-10-13 07:15:00
  • ចម្រៀង

មកស្គាល់តារាចម្រៀង Original Song ដែលបង្កើតស្នាដៃរហូតជោគជ័យដល់បច្ចុប្បន្ន

  • 2018-10-13 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ថា Passion គឺ​គ្រប់គ្រាន់​សម្រាប់​បរិយាយ​ឱ្យ​ខ្លី​មាន​ន័យ​ពេញ​ថា យុវវ័យ​ខ្មែរ​ជា​ច្រើន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​តន្ត្រី​សព្វ​ថ្ងៃ​ទទួល​បាន​ការ​កោត​សរសើរ​និង​មានឈ្មោះ​បោះ​សំឡេង​ ឡើង​ឆាក​តន្ត្រី​អន្តរជាតិ និង​ជាតិ មាន​អ្នក​គាំទ្រ​ ក្លាយ​ជា​សាធារណជន និង​គំរូ​សម្រាប់​យុវវ័យ​ដទៃ។

Sai សម្ដែងបទចម្រៀងលើឆាកតន្រ្តី

ការ​ខិតខំ​ព្យាយាម​ដែល​កើត​ចេញ​ពី​ឆន្ទៈ​របស់​យុវវ័យ​ទាំងនេះក្នុង​វិស័យសិល្បៈ​តន្ត្រី​ដែល​មិន​ចំលង​ពី​គេ​នេះ​ បាន​បង្កើត​បាន​ជា​ពាក្យ​ថ្មី​មួយ​ដែល​គ្រប់គ្នា​ឱ្យ​តម្លៃ​ និង​ជំរុញ​ឱ្យ​សិល្បករ​ អ្នក​ផលិត​ចម្រៀង​តន្ត្រី​ដទៃ​ទៀត​មាន​កិត្តិយស​ប្រើប្រាស់​ជា​បន្តបន្ទាប់​ដល់​បច្ចុប្បន្ន គឺ​ពាក្យ Original Song។

ថេណា សម្ដែងបទចម្រៀងលើឆាកតន្រ្តី

ខាង​ក្រោម​នេះ Sabay នឹង​លើ​យក​ឈ្មោះ​តារា​ចម្រៀងមានឈ្មោះ​ល្បី​ៗ និង​បទ​ចម្រៀង​ដែល​នាំ​ឱ្យ​ពួក​គេ​មាន​ការ​ទទួល​ស្គាល់​ដូច​ខាង​ក្រោម​៖

១. លោក អ៊ួង សុរិយា ល្បីបទ៖ នឹកអូនបានត្រឹមស្រមៃ

២. Sai ល្បីបទ៖ ងប់ងល់

៣. ថេណា ល្បីបទ៖ លួចស្នេហ៍ដូងច័ន្ទ Remix

ក្រៅពីតារាចម្រៀងខាងលើនេះក៏នៅមានតារាចម្រៀងខ្មែរវ័យក្មេង មានទេពកោលស្យ និងល្បីល្បាញទៀត ដែល Sabay នឹងលើកយកមកបង្ហាញក្នុងអត្ថបទបន្ត៕

អត្ថបទ៖ Sunny

មតិយោបល់