- 2018-10-14 03:07:21
- ភាពយន្ត
Pope ទម្លាយរឿងហួសចិត្ត និងចៃដន្យមួយទាក់ទងរឿងថ្មីថតជាមួយ Bella
- 2018-10-14 03:07:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pope ទម្លាយរឿងហួសចិត្ត និងចៃដន្យមួយទាក់ទងរឿងថ្មីថតជាមួយ Bella
ចន្លោះមិនឃើញ
អ្នកគាំទ្រមិនតចិទេនាំគ្នាភ្ញាក់ផ្អើលនឹងវត្តមានជុំគ្នាជាម្ដងទៀតរបស់ តារាសម្ដែង Pope Thanawat និង Bella Ranee ក្នុងរឿងភាគថ្មី ក្រោយឃើញពួកគេថតរូបភាពសម្រាប់ដាក់ក្នុងរឿង។
មានវត្តមានក្នុងកម្មវិធីរបស់ផលិតផលកាហ្វេមួយកាលពីថ្ងៃទី ១០ ខែតុលា កំលោះសង្ហា Pope Thanawat បានទម្លាយរឿងខ្លះទាក់ទងនឹងភាពយន្តភាគថ្មីមានចំណងជើងថា "Roy Leh Manya” ជាមួយ Bella។ មុនពេលមកថតរូបជាមួយគ្នា Pope ទម្លាយរឿងភ្ញាក់ផ្អើលមួយថាខ្លួនពិតជាមិនដឹង តួឯកស្រីដែលលោកត្រូវចាប់ដៃគូជាអ្នកណានោះទេ ព្រោះក្រុមការងារមិនទាន់បញ្ជាក់ច្បាស់។ ប៉ុន្តែដល់ថ្ងៃមកថត ទើបដឹងថាជា Bella ដៃគូចាស់ដ៏ស័ក្ដិសមដដែល។
ជាក់ស្ដែងផលិតករភាពយន្តរបស់ប៉ុស្តិ៍លេខ ៣ថៃ Nook Jariya បានគិតគូររួចជាស្រេចថា តួឯកដែលស័ក្ដិសមនឹងរឿងថ្មីនេះ គ្មានអ្នកណាក្រៅពី Pope និងBella ទេ។ ដោយសារតែការសម្ដែងដ៏ស៊ីសង្វាក់គ្នា ព្រមទាំងរូបសម្បត្តិ បូករួមនឹងការគាំទ្ររបស់មហាជនមកលើពួកគេមានចំនួនច្រើនបែបនេះហើយ ទើបតារាប្រុសស្រីទាំង ២មានឱកាសចាប់ដៃគូជាថ្មីក្នុងរឿងនេះ និងរឿងផ្សេងៗទៀតដែលនឹងត្រៀមថតក្នុងពេលឆាប់ៗខាងមុខ៕