• 2018-10-18 08:46:01
  • ភាពយន្ត

ខ្សែ​ភាពយន្ត​ថ្មី​ចុង​ក្រោយ​របស់ Fan Bingbing ត្រូវ​លុប​ចោល​ការ​ចាក់​បញ្ចាំង

  • 2018-10-18 08:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ប្រាកដ​ជា​បាន​ដឹង​មក​ហើយ នូវ​បញ្ហា​រឿងរ៉ាវ​គេច​ពន្ធ​របស់​តារា​សម្ដែង Fan Bingbing នោះ។ ទោះ​បី​ជា​បច្ចុប្បន្ន រឿង​អាស្រូវ​គេច​ពន្ធ​របស់​នាង​​សាប​រលាប​បន្តិច​ទៅ​ហើយ​ក្ដី ប៉ុន្តែ​រឿងរ៉ាវ​ទាំង​នោះ បាន​បង្ក​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​មួយ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​សេចក្ដី​ប្រកាស​មួយ​បាន​បង្ហាញ​ថា រឿង​ថ្មី​ចុង​ក្រោយ​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា "Air Strike” ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ​ និង​លុប​ចោល​ការ​ចាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​ទាំង​អស់។ រឿង​មួយ​នេះ​ដែរ ចាត់​ទុក​ជា​ខ្សែ​ភាពយន្ត​មួយ​ដែល​ចំណាយ​ថវិកា​ច្រើន​បំផុត ជាមួយ​នឹង​ទឹក​ប្រាក់​សរុប​ជាង ១០០ លាន​ដុល្លារ។

ក្រោយ​ដំណឹង​ពាក់ព័ន្ធ​រឿង​គេច​ពន្ធ​របស់​នាង​ត្រូវ​បាន​បែក​ធ្លាយ ក្រុម​ផលិតករ​បាន​ព្យាយាម​កែប្រែ​ស្ថានការណ៍​ដោយ​បាន​លុប​ឈុត​ឆាក​ដែល​មាន​តារា​សម្ដែង Fan Bingbing ចោល​ទាំង​អស់ រួម​ទាំង​លុប​ឈ្មោះ​របស់​នាង​ចេញ​ពី​ផ្ទាំង Poster ផង​ដែរ ប៉ុន្តែ​នៅ​តែ​មិន​​អាច​កែប្រែ​ស្ថានការណ៍​បាន។

ជាមួយ​គ្នា​នោះ​ដែរ អ្នក​ដឹកនាំ​រឿង Xiao Feng បាន​បង្ហោះ​សារ​យ​លើ​គណនី Weibo របស់​លោក​ដើម្បី​សុំទោស​ទស្សនិកជន​ពាក់ព័ន្ធ​នឹង​ការ​លុបចោល​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​មួយ​នេះ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម