- 2018-10-20 08:40:00
- ភាពយន្ត
ភាពយន្តខ្នាតខ្លី រៀបចំមកុដ ដោយ បណ្ឌិតម៉ូដ ឯម រៀម ចេញជាវីដេអូ Trailer ហើយ
- 2018-10-20 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្នាតខ្លី រៀបចំមកុដ ដោយ បណ្ឌិតម៉ូដ ឯម រៀម ចេញជាវីដេអូ Trailer ហើយ
ចន្លោះមិនឃើញ
ស្នាដៃភាពយន្តខ្លីដែល បណ្ឌិតម៉ូដ ឯម រៀម ជាអ្នករៀបចំមកុដ បានចេញជា Trailer ជាងមួួយនាទី បង្គប់ដោយអត្ថន័យ អាថ៌កំបាំង។
ភាពយន្តខ្លីនោះមានចំណងជើងថា «នារីរបាំ» ដែលនិយាយពីស្រ្តីម្នាក់ជាអ្នករបាំបុរាណខ្មែរ ដោយក្នុងរឿងខ្លីប្រមាណ ១៥នាទី មានឈុតជាច្រើនដែលត្រូវការ មកុដ និងសម្លៀកបំពាក់អប្សរា និងការតុបតែង រម្លឹកឡើងវិញសម័យកាលឆ្នាំ ១៩៧០។ ដូចនេះ ផលិតករភាពយន្តខ្លីនេះ បានស្នើសុំ មកុដអប្សរា ដែលធ្លាប់មានរឿងចម្រូងចម្រាស់ បង្កើតដោយ បណ្ឌិតច្នៃម៉ូដ ឯម រៀម យកមកប្រើម្តងទៀត។
ភាពយន្តខ្លីមួយនេះ ត្រូវបានផលិតករ យកទៅប្រកួតក្នុងមហោស្រពភាពយន្តខ្លីកម្ពុជា ដែលនឹងមានការផ្សព្វផ្សាយភាពយន្តខ្នាតខ្លីថ្នាក់ជាតិ ក្នុងកំឡុងពេលជិតមួយសប្ដាស៍ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។
ចង់ដឹងថាភាពយន្តខ្លីនេះមានលក្ខណៈបែបណា តោះទស្សនាវីដេអូ Trailer ខ្លីខាងក្រោម៖