
- ច័ន្ទ, 22 តុលា 2018 10:15
- ជីវិតតារា
Pete Davidson សារភាពថាខ្លួនមិនអាចនៅម្នាក់ឯងបាន ក្រោយបែកពី Ariana Grande
- ច័ន្ទ, 22 តុលា 2018 10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pete Davidson សារភាពថាខ្លួនមិនអាចនៅម្នាក់ឯងបាន ក្រោយបែកពី Ariana Grande
ចន្លោះមិនឃើញ
តារាកំប្លែងប្រចាំកម្មវិធី Saturday Night Life លោក Pete Davidson សារភាពតែម្ដងថាខ្លួនពិតជាពិបាកចិត្តនិងរងទុក្ខខ្លាំងក្រោយបែកបាក់ពីគូដណ្ដឹង Ariana Grande នេះបើតាមការនិយាយបញ្ជាក់ផ្ទាល់ពីតារារូបនេះតែម្ដង ពេលបង្ហាញខ្លួននៅក្នុងកម្មវិធីមួយនៅតំបន់ Hollywood កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។
ជាក់ស្ដែងតារាប្រកាសក្ដែងៗថាប្រសិនជាអ្នកណារស់នៅតែម្នាក់ឯង ហើយត្រូវការមិត្តរួមបន្ទប់នោះលោកសប្បាយចិត្ត នឹងចូលខ្លួនរស់នៅជាមួយព្រោះលោកមិនអាចចំណាយពេលនៅតែម្នាក់ឯងបាននោះទេ។ ខណៈពេលដែលលោកបង្ហាញពីអាការៈខ្លួនឯងនោះ មានអ្នកចូលរួមកម្មវិធីម្នាក់ផ្ដល់យោបល់ទៅកាន់ Pete ថាគួរតែរកជំនួយខាងផ្លូវចិត្តឲ្យហើយទៅ កុំទុកយួរ។ ជាក់ស្ដែងវិធីសាស្ត្រដែលអ្នកចូលរួមកម្មវិធីបង្ហាញនោះ គឺស្រដៀងនឹងមធ្យោបាយដែល Selena Gomez កំពុងតែព្យាបាលខ្លួនដូចគ្នា។
ជុំវិញបញ្ហាការសាក់ឈ្មោះរបស់ Ariana Grande លើខ្លួន Pete ក៏ធ្លាប់ត្រូវមិត្តភ័ក្ដិថាឲ្យរួចទៅហើយ ថាវាពិតជាល្ងង់ណាស់ ដែលមកសាក់ឈ្មោះគេលើខ្លួនបែបនេះ ប៉ុន្តែលោកបានប្រកែកពួកគេដោយនិយាយថាលោកដឹងថាខ្លួនកំពុងតែធ្វើអ្វី។ ស្រាប់តែពេលនេះ Pete ទទួលស្គាល់ថាវាពិតជាល្ងង់ពិតមែន។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះលោកពិតជាត្រូវការពេលខ្លះដើម្បីស្អំបេះដូង និងត្រូវការមិត្តភក្ដិកំដរ ដើម្បីកុំឲ្យខ្លួនគិតផ្ដេសផ្ដាស៕