• 2018-10-28 07:30:00
  • ភាពយន្ត

មហោស្រពភាពយន្តខ្លីចតុមុខ មានចំនួនរឿងតិចជាងមុន តែល្អជាងមុន

  • 2018-10-28 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រៀបធៀបភាពយន្តដែលមហោស្រពភាពយន្តខ្លីចតុមុខ ចាក់បង្ហាញពីឆ្នាំ ២០១៧ មានចំនួនលើស ២ដងនៃភាពយន្តដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០១៨ នេះ ដែលមានតែចំនួន ៧៧ ចំណងជើង។

អ្នកចូលរួមមហោស្រពភាពយន្តខ្លីចតុមុខ

ម្យ៉ាងវិញទៀត ចំនួនរោងភាពយន្តដែល មហោស្រពជ្រើសរើសបង្ហាញភាពយន្តខ្លីក៏តិចជាងមុនដែរ តែនេះមិនមែនដោយសារ មហោស្រពភាពយន្តខ្លីចតុមុខ ខ្វះប្រជាប្រិយភាពនោះទេ។ នេះបើតាមការរៀបរាប់របស់ លោក ស៊ុំ ស៊ីថេន អ្នកនាំពាក្យឱ្យមហោស្រពភាពយន្តខ្លីចតុមុខ ថ្ងៃបើកមហោស្រពភាពយន្តខ្លីចតុមុខ។

លោក ស៊ីថែន បន្តថា ការធ្លាក់ចុះបរិមាណក្នុងឆ្នាំនេះ គឺដោយសារតែគណៈកម្មការ និងមេប្រយោគនៃមហោស្រព សម្រេចចិត្តសម្រិតសម្រាំងយកតែខ្សែភាពយន្តខ្លីដែលមានគុណភាព ទាំងរូបភាព សំឡេង​ និងសាច់រឿង ពិសេសគឺផ្តល់ឱកាសកាន់តែច្រើនទៅកាន់យុវវ័យខ្មែរជំនាន់ក្រោយដើម្បីបង្ហាញសមត្ថភាព​ផលិតភាពយន្តខ្នាតខ្លីរបស់ខ្លួនដាក់បញ្ចាំងលើរោងភាពយន្តទំនើប។

ផលិតករភាពយន្តទាំង ៧ រូបដែលផលិតភាពយន្ត ៦ ចំណងជើង ជាប់ជម្រើសប្រកួតក្នុងមហោស្រពភាពយន្តខ្លីចតុមុខ

នេះជាលើទី ៧នៃមហោស្រពភាពយន្តខ្លីចតុមុខ ដែលបន្តដំណើរយ៉ាងស្វិតស្វាញ ដើម្បីបំពេញបេសកម្មបណ្តុះបណ្តាល និងបង្កើតអ្នកផលិតភាពយន្តជំនាន់ថ្មី ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំភាពយន្តអាជីពនាថ្ងៃអនាគត៕

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម