• 2018-10-29 03:32:00
  • ភាពយន្ត

​"បន្ទប់​ជួល" ​ភាព​យន្ត​ខ្នាត​ខ្លី​ល្អ ផលិត​ដោយ​យុវជន​ខ្មែរ បាន​ជយ​លាភី​លេខ១ ពី ACF

  • 2018-10-29 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​មាន​ចំណង​ជើង "បន្ទប់​ជួល" របស់​ផលិត​ករ​វ័យ​ក្មេង អុន ភា​និត ទទួល​បាន​ជយ​លាភី​លេខ១ ពី​ការ​ប្រកួត​ប្រជែង​ភាព​យន្ត​ខ្នាត​ខ្លី ឆ្នាំ​២០១៨ ​របស់​មូល​និធិ​​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​(ACF) ​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា។

​ខ្សែ​រឿង​មាន​រយៈ​ពេល​ ៤​នាទី ៤៦​វិនាទី ​និយាយ​ពី​កម្មករ​រោង​ចក្រ ដែល​ធ្វើការ​ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​រយៈ​ពេល​បី​ខែ។ ​ក្រោយ​មក ពួក​គាត់​ក៏​បាន​ទៅ​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ការងារ​ និង​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល ហើយ​កម្មករ​ទាំង​បី​នាក់​នោះ​បាន​ ចូល​ធ្វើ​ការ​វិញ។

​​ក្នុង​ការ​ប្រកាស​​ជយ​លាភី​នោះ មាន​ភាពយន្ត​ខ្លី​ចំនួន​៥ បាន​ទទួល​ពានរង្វាន់​ ដូច​ជា​រឿង "អ្នកណា​ជួយ​ខ្ញុំ" ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ចំនួន ៦០ ម៉ឺន​រៀល ។ វីដេអូ​ស្ដី​ពី "​ការ​ចូល​រួម​ចំណែក​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​វិស័យ​ការងារ​កម្ពុជា" ទទួល​បាន​ពានរង្វាន់​លើកទឹកចិត្ត ទឹកប្រាក់ ៦០​ម៉ឺន​រៀល។ រឿង "​ខឹង​ខុស​ខឹង​ខាត" ជយលាភី​លេខ​៣ ​ចំនួន ២​លាន​រៀល រឿង "សំឡេង​វិទ្យុ​" ជយ​លាភី​លេខ ២ ​ទឹក​ប្រាក់ ២​លាន​៨០​ម៉ឺន​រៀល និង​រឿង​ "បន្ទប់​ជួល" ជយ​លាភី​លេខ​១ ​ទឹក​ប្រាក់ ៤​លាន​រៀល​។

ការ​ប្រកួត​ប្រជែង​ភាពយន្ត​ខ្លី​រដូវ​កាល​ទី​២ ​ឆ្នាំ​២០១៨ ​មាន​​គោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណ​ជន​ចំពោះ​យន្ត​ការ​ ដោះ​ស្រាយ​វិវាទ​ប្រកប​ដោយ​ដោយ​សន្តិវិធី​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​វិជ្ជាជីវៈ និង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ៕

រូបភាព៖ Chaktomuk Short Film Festval

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម