• 2018-10-31 03:53:05
  • ភាពយន្ត

រកឃើញម្ចាស់ពានភាពយន្តឆ្នើម មានបទពិសោធន៍ផលិតភាពយន្តទើបតែបាន ៣ ដង

  • 2018-10-31 03:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្លី ចំណងជើង «ខ្យល់ខែកុម្ភៈ» ដឹកនាំផលិតដោយ យុវជន មុនី កណ្ណដារង្គ ត្រូវបានគណៈកម្មការមហោស្រពភាពយន្តខ្លីចតុមុខ និងមហាជនគាំទ្រមហោស្រពជ្រើសរើសជាភាពយន្តឆ្នើម ប្រចាំមហោស្រព ឆ្នាំ ២០១៨។

លោក មុនី កណ្ណដារង្គ

«ខ្យល់ខែកុម្ភៈ» ត្រូវបានផលិតឡើងក្នុងរយៈពេលមួយប្រញាប់ប្រញាល់ និងពេលវេលាខ្លី ស្មានមិនដល់ ដោយសាច់រឿងត្រូវឱ្យក្រុមផលិតធ្វើដំណើរទៅដល់ប្រទេសថៃ ហើយផលិតករ លោក មុនី កណ្ណដារង្គ ក៏ត្រូវប្រញាប់ត្រឡប់ទៅកាន់ប្រទេស កូរ៉េវិញដើម្បីបញ្ចប់ការសិក្សាជំនាញផលិតភាពយន្តនៅទីនោះ។

ជាមួយភាពជោគជ័យនេះ យុវជន វ័យ ២៨ ឆ្នាំ មុនី កណ្ណដារង្គ លើកឡើងថា ជាការចូលរួមរបស់ការផលិតទាំងអស់ ហើយនេះជាស្មារតីក្រុមផលិតវ័យក្មេង ដែលមិនខ្លាចការនឿយហត់ ព្យាយាមទាំងអស់គ្នា។ ផលិតកររូបនេះ ក៏លើកឡើងដែរ ថា នេះជាលើកទី ៣ ហើយរបស់ខ្លួនដែលផលិតភាពយន្តខ្លី ហើយជាលើកទីមួយដែលទទួលបានពានរង្វាន់បែបនេះ។

ឯកឧត្តម សោម សុគន្ធ

ថ្លែងបិទបញ្ចប់ កម្មវីធី មហោស្រពភាពយន្តខ្លីចតុមុខ ឯកឧត្តម សោម សុគន្ធ តំណាងដ៏ខ្ពងខ្ពស់របសើលោក ជំទាវ ភឿង សាកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោតសរសើរចំពោះស្នាដៃថ្មីៗទាំង ៦ ចំណងជើង ពិសេសអបអរចំពោះម្ចាស់ស្នាដៃភាពយន្តឆ្នើម។ ក្រៅពីនោះ ឯកឧត្តម សោម សុគន្ធ ក៏លើកទឹកចិត្ត និងជំរុញផលិតករវ័យក្មេងដែលមិនបានជាប់ជយលាភី ឱ្យបន្តខិតខំ ហើយសង្ឃឹមថា ពួកគេនឹងទទួលបានជោគជ័យក្នុងវិស័យភាពយន្តនេះនាថ្ងៃអនាគត។

ផលិតករដែលបានចូលរួមប្រកួត

ភាពយន្ត «ខ្យល់ខែកុម្ភៈ» ជាខ្សែភាពយន្តបែបយុវវ័យ ស្នេហា ឆ្លងប្រទេស និងមានលក្ខណៈថ្មី ដែលប្រិយមិត្តអាចចូលទស្សនាដោយផ្ទាល់បានក្នុង App Soyo លើទូរសព្ទដៃ Smart Phone គ្រប់ប្រភេទ៕

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម