• 2018-10-31 04:57:00
  • ស្ទីលតារា

គ្រាន់​តែ​ខោ​អាវ​ស្វា យូរី​សុខ​ចិត្ត​ចាយ​ប្រាក់​អស់​ច្រើន​ជាង​សម្លៀក​បំពាក់​ខ្លួន​ឯង​ទៀត

  • 2018-10-31 04:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​និយម​ស្ទីល​ប្លែក​ៗ ​កញ្ញា យូ​រី ទើប​​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ញាក់​មួយ​បទ​ "​ស្វា​បា​ប៊ូ" ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ​ក្នុង​វីដេអូ​ចម្រៀង​នេះ ​ទស្សនិកជន​អស់​សំណើច​នឹង​កាយ​វិការ​របស់​ស្វា ដែល​យូរី​ យក​មក​សម្ដែង​ជាមួយ។ ​អ្វី​កាន់​តែ​ចាប់​អារម្មណ៍​ទៀត​នោះ គ្រាន់​តែ​ស្វា​បា​ប៊ូ​នេះ ​យូ​រី​ ចំណាយ​ប្រាក់​អស់​ច្រើន​ជាង​តម្លៃ​តុប​តែង​របស់​ខ្លួន​ថែម​ទៀត។

​​តារា​ចម្រៀង​នៅ​ផលិត​កម្ម​សាន់​ដេ ​បញ្ជាក់​ថា ​ទាំង​ស្រោម​មុខ ​ស្រោម​ដៃ ​និង​ខោអាវ​ស្វា ត្រូវ​កុម៉ង់​ពី​ក្រៅ​ប្រទេស​ជាង​២​ខែ ​ទើប​មក​ដល់​ ។ និយាយ​ពីតម្លៃ​វិញ បើ​រាប់​ត្រួស​ៗ​អស់​ជាង​៥០០​ដុល្លារ ថ្លៃ​ជាង​សម្លៀក​បំពាក់​យូរី​ ស្លៀក​ពេល​ថត MV ​នេះ​ទៀត។ "​ខោអាវ​យូ​រី​​មិន​សូវ​អស់​ប៉ុន្មាន​ទេ ​អស់​ច្រើន​លើ​ស្វា​តែ​ម្ដង ព្រោះ​ត្រូវ​កុ​ម៉ង់​ពី​ក្រៅ​ប្រទេស ដោយ​សារ​ចង់​ឲ្យ​មើល​ទៅ​ប្លែក​"។ កញ្ញា​ យូ​រី ​បញ្ជាក់។

​​​ចំពោះ​សម្លៀក​បំពាក់​របស់​តារា​ស្រី​សាច់​ស​ខ្ចី​ ​រូប​នេះ ​ច្នៃ​ម៉ូដ​ដោយ​ អ៊ី ​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង ​ម្ល៉ោះ​ហើយ​មិន​សូវ​ជា​ចំណាយ​ច្រើន​នោះ​ទេ។ ​សម្រាប់​បទ​ថ្មី​នេះ មាន​ឈុត​ឆាក​ថត​យក​ទិដ្ឋភាព​នៅ​ក្នុង​ព្រៃ ​និង​​មាន​ស្ទីល​រាំ​ញាក់​ប្លែក​ភ្នែក ​សម្តែង​ជា​មួយ​ស្វា​ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ ពិត​ជា​ប្លែក​មិន​ខាន៕ ​​​​​

​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់