
- សុក្រ, 2 វិច្ឆិកា 2018 08:25
- ភាពយន្ត
រឿងថ្មីរបស់ Song Hyekyo និង Park Bogum បញ្ចេញ Poster ដំបូងហើយ
- សុក្រ, 2 វិច្ឆិកា 2018 08:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មីរបស់ Song Hyekyo និង Park Bogum បញ្ចេញ Poster ដំបូងហើយ
ចន្លោះមិនឃើញ
Poster ដំបូងរបស់រឿង "Boyfriend” ដែលមានតារាសម្ដែង Song Hyekyo និង Park Bogum គ្រងតំណែងជាតួឯកនោះ បានបញ្ចេញជាផ្លូវការហើយ។
នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ទូរទស្សន៍ tvN បានបញ្ចេញរូបភាព Poster ដំបូងរបស់ខ្សែភាពយន្តភាគថ្មី រឿង "Boyfriend” ជាផ្លូវការ។ ក្នុង Poster នោះដែរ បង្ហាញឲ្យឃើញថា តារាសម្ដែង Song Hyekyo បានដាក់ក្បាលផ្អែកលើស្មារបស់តារាសម្ដែង Park Bogum ខណៈពួកគេកំពុងអង្គុយនៅមាត់ទន្លេមួយ។
គួរបញ្ជាក់ថា រឿង "Boyfriend” ត្រៀមនឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ៕