• 2018-11-07 08:48:53
  • ភាពយន្ត

សំថារ័ត្ន ទៅដល់អាមេរិក បង្ហាញភាពយន្តខ្មែរមួយរឿង និយាយពីក្បាច់គុនល្បុកតោ

  • 2018-11-07 08:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករតារាសម្ដែង និងជាកីឡាករគុនល្បុកតោ កូនស្រីម្ចាស់វីយូឡុងឯក កវិនិពន្ធបទចម្រៀងជាច្រើនបទឱ្យលោក ស៊ីន ស៊ីសាមុត លោក អ៊ុំ ដរ៉ា កញ្ញា អ៊ុំ សំថារ័ត្ន កំពុងធ្វើដំណើរនៅសហរដ្ឋអាមេរិក ដោយសារស្នាដៃភាពយន្តឯកសារមួយចំណងជើង «Surviving Bokator» ដែលផលិតដោយផលិតករ កាណាដា។

ខ្សែ​ភាពយន្ត​ឯកសារ​មួយ​នេះ​​រៀបរាប់​ពី​ប្រវត្តិ​​នៃ​ការ​តស៊ូ​របស់​លោក​គ្រូ​ល្បុក្កតោ​ សាន​ គីមស៊ាន​ ​ក្នុង​ការ​អភិរក្ស​សិល្បៈ​ក្បាច់​គុន​បុរាណ​ខ្មែរ ក្រោយ​បាន​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ដោយ​លោក​បាន​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ​ ហើយ​ចាប់​យក​អាជីព​ជា​លោក​គ្រូ​ល្បុក្កតោ​ដើម្បី​បង្ហាត់​ដល់​ក្មេង​ៗ​ជំនាន់​ថ្មី។

ក្នុងឱកាសបានធ្វើដំណើរដល់សហរដ្ឋអាមេរិក ក៏ដូចជាទៅដល់ប្រទេសកាណាដាលើកនេះ ក៏ដោយសារភាពយន្ត ឯកសារ «Surviving Bokator» នេះបានជាប់ក្នុងការបញ្ជាំងជាលក្ខណៈអន្តរជាតិ ក្នុងមហោស្រពភាពយន្ត Filmera ដែលនឹងប្រារព្វឡើងក្នុងទីក្រុង Philadelphia, រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៨ នេះហើយ៕

ក្រុមគុនល្បុក្កតោ សម្ដែងលើឆាកមហោស្រពចតុម្មុខ មហោស្រពភាពយន្តជាតិ ២០១៧

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម