• 2018-11-20 07:01:31
  • ភាពយន្ត

អ្នកទស្សនារឿង «ឃ្លាតទៅសែនឆ្ងាយ» រលីងរលោងទឹកភ្នែកស្ទើរតែគ្រប់គ្នា

  • 2018-11-20 07:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«លើសពីភាពយន្តនិយាយពីរបបខ្មែរក្រហម «ឃ្លាតទៅសែនឆ្ងាយ» បង្កប់ខ្លឹមសារអប់រំ សេចក្តីសង្ឃឹម​ ភាពរន្ធត់ និងការតស៊ូជំនះពីរបបដ៏សែនជូរជត់របស់កម្ពុជា។ ត្បិតតែ ខ្ញុំមិនបានឆ្លងកាត់សម័យខ្មែរក្រហមមែន តែមើលរឿងនេះហើយធ្វើឱ្យខ្ញុំគិតឡើងវិញពីជីវិតដែលបានបាត់បង់ក្នុងសម័យនោះ» នេះជាសម្តីរបស់យុវនារី ជាមួយមិត្តភ័ក្តក្រោយពីទស្សនារឿងនេះចប់។

ក្រោយពីទស្សនារឿងនេះរួចមកប្រហែល ២ ម៉ោង គ្រប់គ្នាក្នុងរោងភាពយន្តហាក់មានស្មឹងស្មាត់ ឥតនិយាយអ្វី​ចេញ ព្រោះហួសចិត្តនឹងភាពយុងខ្នងនៃអំពើប្រល័យពូជសាសន៍។ ពេលចេញពីរោងភាពយន្តអ្នកទស្សនា​គ្រប់​គ្នា លាន់មាត់ប្រាប់គ្នីគ្នាថា យំឡើងអស់ពីខ្លួន ព្រោះរឿងនោះចាក់ចំបេះដូងអ្នកទស្សនាគ្រប់គ្នា។

លោកឆាយ បូរ៉ា ប្រាប់ថាភាពយន្តនេះផលិតឡើងតាមសាច់រឿងពិតដែលបានកើតឡើងក្នុងសម័យកាលដ៏ខ្មៅងងឹត។ ក្នុងការផលិតភាពយន្តនេះ រូបលោកនឹងក្រុមការងារចុះទៅដល់ទីតាំង នឹងផ្តឹតយករូបភាពពិតៗ ដោយ​ការរៀបឆាក និងប្រមូលប្រជាជនជាច្រើនក្នុងតំបន់មកចូលរួមផលិត និងចំនាយអស់ទន់ជាច្រើន។ ខណៈការផលិតមានការពិបាកខ្លាំង វាចំណាយពេលអស់ជាងច្រើនខែទម្រាំខ្សែរឿងដ៏មានអត្ថន័យមួយនេះមានរូបរាង។

ក្រោយពេលចាក់បញ្ជាំងក្នុងឆ្នាំ ២០១២ ភាពយន្តបែបមនោសញ្ចេតនា ស៊ីជម្រៅស្នេហារវាងម្តាយ និងកូន បានក្លាយជាស្នាដៃដែលទទួលបានពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ ហើយក៏បានធ្វើឱ្យលោក ឆាយ បូរ៉ា ក្លាយជាផលិតករភាពយន្តដំបូងរបស់ខ្មែរដែលជោគជ័យ និងជាគំរូដល់ផលិតករជំនាន់ក្រោយជាច្រើននាពេលបច្ចុប្បន្ន៕

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី