• 2018-11-22 02:41:45
  • ចម្រៀង

Se7en ប្រកាស​ត្រឡប់​មក​វិញ ជាមួយ​បទ​ចម្រៀង​ថ្មី ក្រោយ​បាត់​មុខ​អស់ ២ ឆ្នាំ

  • 2018-11-22 02:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​នេះ ផលិតកម្ម ELEVEN9 បាន​បង្ហាញ​រូប​ក្រប​លើ​អាល់ប៊ុម​សម្រាប់​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Scared” របស់​តារា​ចម្រៀង Se7en។

បទ​ចម្រៀង​​របស់​តារា​ចម្រៀង Se7en នេះ​ដែរ គឺ​ជា​បទ​ចម្រៀង​ថ្មី​ដំបូង​របស់​លោក ក្រោយ​បាត់​ខ្លួន​អស់​រយៈពេល ២ ឆ្នាំ​កន្លង​មក​នេះ។ តាម​រយៈ​រូប​ក្រប​អាល់ប៊ុម​ថ្មី​នោះ​ដែរ បង្ហាញ​ពី​រូប​ថូ​ផ្កា​មួយ​រសាត់​អណ្ដែត​លើ​អាកាស ដែល​តំណាង​ឲ្យ​ពាក្យ​ថា "Scared” (ភ័យ​ខ្លាច)។

ជាង​នេះ​ទៅ​ទៀត តារា​ចម្រៀង Se7en នឹង​ត្រូវ​ធ្វើ​ការ​ប្រគំ​បទ​ថ្មី​នេះ​លើក​ដំបូង នៅ​ក្នុង​កម្មវិធី "2018 Asian Artist Awards” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅ​ពហុ​កីឡដ្ឋាន Namdong Gymnasium ក្នុង​ទីក្រុង Incheon៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី