• 2018-11-25 03:30:53
  • ព័ត៌មាន

តារាល្បីៗជា​ច្រើន​នឹង​ជុំជើងគ្នា ​បង្ហាញទស្សនីយភាពអស្ចារ្យក្នុង​កម្មវិធីនៃគម្រោង ​"ភ្នំពេញ​ស្អាត"

  • 2018-11-25 03:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពីបាន​ជួបជុំ និង​ឯកភាព​គ្នា​ ក្រុម​អ្នក​មាន​ទេពកោសល្យ​លើ​ផ្នែក​​គំនិត​ច្នៃ​ប្រឌិត​សិល្បៈ បាន​កំណត់​ធ្វើ​​កម្មវិធី​ពិសេសមួយ​ ក្នុង​បំណង​ធ្វើឲ្យ​គម្រោង​ "ភ្នំពេញស្អាត” ដែលមានលោក ជី សិលាជាសហ​ស្ថាបនិក​​គម្រោង​នេះ កាន់តែមានភាពអស្ចារ្យថែម​មួយ​កម្រិត។

លោក ជី សិលា និងសិល្បករមកពីផ្នែកផ្សេងៗពិភាក្សាអំ​ពីការ​ប្រមូល​សំរាម​ច្នៃ​ជា​វត្ថុ​សិល្បៈ​

កម្មវិធីអស្ចារ្យ​នោះ​មានឈ្មោះថា “SAAT Art Collaboration" ដែលនឹងលេចរូបរាង​ជាផ្លូវការនៅ​ថ្ងៃ​ទី​ ២៨ ខែវិច្ឆិកា វេលា​ម៉ោង​ ៥ ល្ងាច​ដល់​ម៉ោង​ ៩​យប់​ នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល សែនសុខ​ ជាន់ទី៣។ អ្វី​ដែល​កាន់​តែរំភើប​ កម្មវិធីនេះនឹងមាន​វត្តមាន​តារា​​ជាង​​២០​នាក់​ឯណោះ ចូលរួម​បង្កើត​ទស្សនីយភាព​អស្ចារ្យ​រួម​គ្នា​ តាម​រយៈ​ការបង្ហាញ​វត្ថុ​សិល្បៈ​​ជា​ច្រើន​ (Recycled Fashion Show) ដែល​ច្នៃ​ចេញ​ពី​សម្រាម។

តារា​ចម្រៀង​ Original Song ក៏​ដូច​ជា​ក្រុម​អ្នក​មាន​ទេពកោសល្យ​លើ​ផ្នែក​​គំនិត​ច្នៃ​ប្រឌិត​សិល្បៈ នឹង​រួម​គ្នា​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​ពិសេស​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយរីករាយ​ ហើយ​អ្វី​ដែល​សំខាន់​ពួកគេ​នឹង​បំផុស​ការ​យល់​ដឹង​បន្ថែម​ទៅ​កាន់​មហាជន​ពី​អត្ថប្រយោជន៍​នៃ​សម្រាម ក៏​ដូចជាគំនិត​ច្នៃប្រឌិត​នានា​ដែល​អាច​កែច្នៃ​សម្រាម​ទៅជា​វត្ថុ​សិល្បៈ​ដ៏​មានតម្លៃ តាមរយៈ​យុទ្ធនាការភ្នំពេញ​ស្អាត៕

អត្ថបទ៖ យី សុធារី

មតិយោបល់