• 2018-11-27 09:43:03
  • ភាពយន្ត

កម្ររកបាន! ខ្សែវីដេអូរឿង «បក្សីឋានសួគ៌» ផលិតតាំងឆ្នាំ ១៩៦២ នៅច្បាស់ទាំងសំឡេង និងរូបភាព

  • 2018-11-27 09:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តដែលផលិតដោយ លោក ម៉ាសែល កាមូស រឿង «បក្សីឋានសួគ៌» ក្នុងឆ្នាំ ១៩៦២ ត្រូវបាន ម្ចាស់ Facebook Account Thanh Tola បង្ហាញជាសារធារណៈ ដោយវីដេអូនៅច្បាស់ទាំងរូបភាព និងសំឡេងជាភាសាបារាំង រយៈពេល ១០នាទី។

រូបភាពពីភាពយន្តរឿង «បក្សីឋានសួគ៌»

ភាពយន្តនេះសម្ដែងដោយ អ្នកស្រី ហែម ណារី និងលោក មាស សំអែល និងតារាកិត្តិយសជាច្រើន​ក្នុងសម័យសង្គមរាស្រ្តនិយម ដូចជាអ្នកស្រី សាក់ ស៊ីស្បោង លោក ណុប ណែម ជាដើម។ ភាពយន្ត «បក្សីឋានសួគ៌» ជាភាសាបារាំងនេះធ្លាប់ជាប់ពានរង្វាន់​មាសពីព្រះករុណា ព្រះបាទនរោត្តមសីហនុ ក្នុងឱកាសមហោស្រពភាពយន្តជាតិ ក្នុងឆ្នាំនោះ នេះបើតាមភាពយន្តឯកសារ «ដំណេកមាស» ផលិតដោយ លោក ដាវី ជូ។

រូបភាពពីភាពយន្តរឿង «បក្សីឋានសួគ៌»

ភាពយន្តដ៏ល្អឯកមួយនេះក៏បានជំរុញឱ្យផលិករ លោក ហែម អ៊ីវង្ស ត្រូវជាកូនប្រុសទី២របស់ លោក ហែម ចម្រើន រដ្ឋមន្រ្តីក្រសួងកសិកម្ម នាសម័យសង្គមរាស្រ្តនិយម ជាមួយអ្នកនាង ហែម ណារី បង្កើតបានជា​ផលិតកម្មភាពយន្តមួយឈ្មោះថា បក្សីឋានសួគ៌ភាពយន្ត ហើយផលិតបានភាពយន្តជាច្រើនចំណងជើងផ្សេងៗទៀតក្នុងសម័យកាលនោះ។ នេះបើតាមឯកស្រាវជ្រាវរបស់ក្រុមព្រះសុរិយា៕

រូបភាពពីភាពយន្តរឿង «បក្សីឋានសួគ៌»

ចង់ដឹងច្បាស់ សូមរីករាយទស្សនា វីដេអូខ្លីរឿង «បក្សីឋានសួគ៌» ដូចខាងក្រោម៖

រូបភាព៖ Andrew S Huy

អត្ថបទ៖ Sunny

មតិយោបល់