/5c01f44f49070_1543631940_medium.png)
- សៅរ៍, 1 ធ្នូ 2018 02:45
- ចម្រៀង
បទថ្មីកាដូសម្រាប់ចុងឆ្នាំ ពី Ariana Grande កំពុងធ្វើឲ្យ YouTube កក្រើកក្រោយចេញភ្លាម
- សៅរ៍, 1 ធ្នូ 2018 02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទថ្មីកាដូសម្រាប់ចុងឆ្នាំ ពី Ariana Grande កំពុងធ្វើឲ្យ YouTube កក្រើកក្រោយចេញភ្លាម
ចន្លោះមិនឃើញ
តារាចម្រៀង Ariana Grande បានចេញបទចម្រៀងថ្មីមួយទៀតហើយមុនដំណាច់ឆ្នាំ ២០១៨ មានចំណងជើងថា "Thank U, Next” នៅមុននេះបន្តិច ហើយកំពុងល្បីកក្រើកពេញបណ្ដាញអ៊ីនធើណិត។
វីដេអូបទចម្រៀងនេះ ចេញថ្ងៃទី ០១ ខែធ្នូ ហើយពេលនេះវាបានក្លាយជាវីដេអូដែល ពេញនិយមជាងគេលំដាប់ទី ១ នៅលើ YouTube។ ងាកមកពិនិត្យចំនួនអ្នកចុចចូលមើលវិញ វាកើនឡើងជិត ២០លានដងហើយ (រយៈពេល ៦ម៉ោងក្រោយបង្ហាញ)។
អ្វីដែលអ្នកមើលភ្ញាក់ផ្អើល គឹនៅពេលឃើញវត្តមានសម្ដែងរបស់ Kris Jenner ម្ដាយរបស់ Kylie Jenner ព្រមទាំងតារាសម្ដែងអាមេរិក Jonathan Bennett, Matt Bennett, Jennifer Coolidge ជាដើម។
យ៉ាងណាមិញ សម្រាប់បទចម្រៀងថ្មីរបស់ Ariana នេះក៏កំពុងស្ថិតនៅចំណាត់ថ្នាក់កំពូលនៃតារាង Billboard Hot 100 ក្រោយចេញកាលពី៣សប្ដាហ៍មុន៕