• 2018-12-05 02:30:00
  • ជីវិតតារា

ម៉ា នី​កា ចាយ​ប្រាក់​អស់​ពាន់​ដុល្លារ ​ដោយ​សារ​តែ​ច្រមុះ

  • 2018-12-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​មាន​ការ​ភ្ញាក់​ផ្អើល​ថា ​កញ្ញា ម៉ា នី​កា ​មាន​បញ្ហា​ច្រមុះ​រហូត​ត្រូវ​ឡើង​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រៅ​ស្រុក ពេល​នេះ​តារា​សម្ដែង​រូប​នេះ​ប្រាប់​ថា ​បាន​ធូរ​ស្រាល​ ៨០​%​ ហើយ។

​ទម្រាំ​​ជា​សះ​បាន​ប៉ុណ្ណេះ ​ត្រូវ​ឡើង​ចុះ​ច្រើន​ដង ​ដោយសារ​ច្រមុះ​របស់​តួ​​សម្ដែង​ក្នុង​រឿង ​"​មិត្ត​ឫស្យា" អាល័ក្ស​ស៊ី​ មាន​ខ្ទុះ​ត្រូវ​បូម​ចេញ ​ ​ដែល​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម ​ឈឺ​ក្បាល​ញឹក​ញាប់ ពិសេស​ពេល​អាកាសធាតុ​ត្រជាក់ ​ឬ​ត្រូវ​ម៉ាស៊ីន​ត្រជាក់​ ​កាន់​តែ​ពិបាក​ខ្លាំង​។ ​ចំពោះ​ការ​ចំណាយ​វិញ ​កញ្ញា ​ម៉ា​ នី​កា ​ប្រាប់​ថា​​ អស់​ជាង​៤​ពាន់​ដុល្លារ ​ដោយ​ពេទ្យ​​​នៅ​ប្រទេស​វៀត​ណាម​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ​កុំ​ឲ្យ​ត្រូវ​ធូ​លី និង​តម​អាហារ​គ្រឿង​សមុទ្រ​មួយ​ចំនួន ​។

​​​​​​​​​រី​ឯ​មតិ​មួយ​មួយ​ចំនួន ​យល់​ថា កញ្ញា​មាន​បញ្ហា​ច្រមុះ​ដោយសារ​តែ​​កែ​កុន​ខុស​បច្ចេកទេស​នោះ ​គឺ​មិន​មែន​ជា​ការ​ពិត​ឡើយ។ បន្ថែម​ពី​នេះ​ ម៉ា នីកា ក៏​បាន​អំពាវនាវ​ដល់​ពុក​ម៉ែ​បង​ប្អូន​​មួយ​ចំនួន​ បើ​ជួប​បញ្ហា​អាល័ក្ស​ស៊ី​ច្រមុះ​ដូច​​នាង​ គួរ​ប្រញាប់​​ប្រញាល់​ទៅ​ព្យាបាល​​កុំ​ទុក​​នៅ​យូរ​ឆ្នាំ​​ នាំ​ឲ្យ​ខាត​បង់​ពេល​វេលា​ និង​ចំណាយ​ថវិកា​អស់​ច្រើន​​មិន​ខុស​ពី​រូប​នាង​នោះ​ទេ៕ ​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី