
- ច័ន្ទ, 24 ធ្នូ 2018 04:30
- ស្ទីលតារា
ព្រះអើយ! ទៅកម្មវិធីមួយភ្លែតសោះ Chompoo ចាយលុយច្រើនដល់ម្ល៉ឹងលើរ៉ូប ១ឈុតនេះ
- ច័ន្ទ, 24 ធ្នូ 2018 04:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអើយ! ទៅកម្មវិធីមួយភ្លែតសោះ Chompoo ចាយលុយច្រើនដល់ម្ល៉ឹងលើរ៉ូប ១ឈុតនេះ
ចន្លោះមិនឃើញ
ចូលរួមនៅក្នុងកម្មវិធីមួយកាលពីចុងសប្ដាហ៍កន្លងទៅ Chompoo បាននាំភ្នែកអ្នកចូលរួម ក៏ដូចជាអ្នកគាំទ្រមើលភ្លឹក សឹងភ្លេចដកដង្ហើមជាមួយនឹងការតុបតែងខ្លួនដ៏ស្រស់ត្រកាលឆើតឆាយ អមដំណើរជាមួយស្វាមី Nott Visrut និងកូន ២។
នាងគឺជាតារាល្បីដែលល្បីលេខ ១ខាងស្ទីលតុបតែងខ្លួនកាលីបៗប្រចាំប្រទេសថៃ ហើយឲ្យតែពេលចូលរួមក្នុងកម្មវិធីណាមួយ នាងតែងពញ្ញាក់គ្រប់គ្នានឹងឈុតប្លែកៗ។ តួយ៉ាងដូចចូលរួមកម្មវិធីអបអរមុនថ្ងៃបុណ្យណូអែលមកដល់ Chompoo ស្លៀកឈុតពណ៌សវាលឃ្លៀក យ៉ាងស្រស់ស្អាត។
ឈុតនោះដែរ ក៏មានសេចក្ដីរាយការណ៍ថា ជាឈុតពិសេសរបស់ម៉ាក PRADAមានតម្លៃដល់ទៅ ១១ ៣៤០ដុល្លារឯណោះ។ យ៉ាងណា នេះនៅមិនទាន់រាប់បញ្ចូលតម្លៃក្រវិល ម៉ាក Miu Miu ស្បែកជើងម៉ាក Louboutin កាបូបកាលីបរបស់ម៉ាក YSL ផង។
ដោយឡែក ងាកមកអ្នកដែលបានទៅចូលរួមកម្មវិធីនៅថ្ងៃនោះដែរ សុទ្ធសឹងមិត្តជិតស្និទ្ធ មានតាំងពីតារាៗ ព្រមទាំងអ្នកចាត់ការទូទៅរបស់ពួកគេរៀងៗខ្លួន៕