
- អង្គារ, 1 មករា 2019 07:20
- ស្ទីលតារា
ទៅក្រៅប្រទេស តារាទាំងនេះបានជួបសិល្បករលំដាប់ល្បីៗដោយចៃដន្យ
- អង្គារ, 1 មករា 2019 07:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅក្រៅប្រទេស តារាទាំងនេះបានជួបសិល្បករលំដាប់ល្បីៗដោយចៃដន្យ
ចន្លោះមិនឃើញ
អាចថាជារឿងស្មានមិនដល់ ស្ទើរមិនដែលរំពឹងទុកថាអាចកើតឡើង សម្រាប់តារាខ្មែរពេលទៅកម្សាន្តក្រៅប្រទេស ដោយបានជួបសិល្បករល្បីៗនៅទីនោះ ដោយចៃដន្យបំផុត។
១. ជាក់ស្ដែងដូចជា តារាចម្រៀង អែន ឌី ពេលលោកទៅប្រទេសថៃលក្ខណៈ កម្សាន្តផ្ទាល់ខ្លួន ជាច្រើនលើក ម្ចាស់បទ "នឹកបង៥០%” បានជួបតារាល្បីៗនៅទីនោះច្រើនដួង។ ក្នុងនោះមានដូចជា Pancake , Jame Jirayu, golfpichaya រួមទាំងតារាជាច្រើនទៀត ដោយលោកបានថតរូប និង Post ចូលបណ្ដាញសង្គមរបស់ខ្លួន ។
២. ចំណែក កញ្ញា ម៉ាក សែនសូនីតា វិញ ក៏ធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលដែរ ដោយបានជួបតារាកូរ៉េល្បីម្នាក់ គឺ Jiyeon សមាជិកក្រុម T-ara នៅពេលហោះទៅប្រទេសរុស្សី ក្នុងដំណើរឆ្លងឆ្នាំរបស់ខ្លួន។ តារាមានឈ្មោះហៅក្រៅ តូតា បានថតរូប និងបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង។ បើនិយាយពីអ្នកគាំទ្រវិញ បានចាប់អារម្មណ៍លើសម្រស់របស់តារាស្រីទាំងពីរដួង ពេលឈរជិតគ្នា គឺពិតជាស្អាតស្រស់មិនចាញ់គ្នានោះទេ។
៣. សម្រាប់តារាពហុជំនាញ ពូកែបង្កើតសំណើចដល់ទស្សនិកជន រ៉ូលីន វិញ ក៏ធ្លាប់ជួបតារាថៃពីរដួងគឺ Kimberry និង Mark Prin នៅប្រទេសថៃយ៉ាងចៃដន្យ។ តារាមានឈ្មោះពិតថា កក្កដា រូបនេះ បានបង្ហោះរូប ដោយបង្ហាញអារម្មណ៍សប្បាយចិត្ត ព្រោះមិនស្មានថា បានជួបគូស្នេហ៍ទាំងពីរបែបនេះទេ៕