• 2019-01-13 04:32:00
  • ស្ទីលតារា

ស្បែកជើង​កែងតម្លៃរាប់ពាន់ដុល្លារ កូនស្រី Kim Kardashian យក​ទៅរៀនពាក់យ៉ាងរំភើយ

  • 2019-01-13 04:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈ​គណនី​ Instargram តារា​ទូរទស្សន៍​ Kim Kardashian បាន​បង្ហោះ​រូបភាព​ទាក់​អារម្មណ៍​មួយ​ របស់​កូន​ស្រី​ ពេល​ពាក់​ស្បែក​ជើង​កែង​ ម៉ាក​​Prada ដែល​មាន​តម្លៃ​ដល់ទៅ​ ១ ១០០ដុល្លារ។

នៅពេល​ពាក់​ស្បែក​ជើង​កេង​ ១គូនេះ​ កូន​ស្រី​ច្បង​របស់​ Kim ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ ដោយសារ​ត្រឹម​វ័យ​ ៥​ឆ្នាំ​សោះ​ ប៉ុន្តែ​នាង​ចាប់​ចិត្ត​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​របស់​កាលីបៗ និង​Brand ល្បីៗ​ទៅហើយ។

Kendall Jenner

យ៉ាង​ណា​មិញ​ សម្រាប់​ស្បែក​ជើង​ប្រភេទ​នេះ​ ក៏​មាន​អ្នក​ធ្លាប់​ឃើញ​ មីង​របស់​នាង​គឺ តារាម៉ូដែល Kendall Jenner ពាក់ ពេល​ចេញ​ដើរ​ទៅក្រៅ​ដែរ។ យ៉ាងណា​ក្ដី​ នេះ​មិន​មែន​ជា​លើក​ទី​ ១ ទេដែល​ North កូន​ស្រី​របស់​ Kim និង​ Kayne West បង្ហាញ​គ្រឿង​តុបតែង​កាលីបៗ តាម​ម្ដាយ។

ម្យ៉ាង​ កន្លង​មក​ Kim Kardashian ក៏​ធ្លាប់​បង្ហាញ​ដែរថា​ កូន​ស្រី​តែង​សុំ​នាង​ឲ្យ​តែង​ខ្លួន​ឲ្យ​ និង​ចង់​ប្រើ​គ្រឿង​សម្អាង​របស់​នាង​ដែល​ជា​ម្ដាយ​ទៀត។ តាម​រយៈ​ចំណង់ចំណូល​ចិត្ត​នេះ​ មហាជន​ភាគ​ច្រើន​នាំគ្នា​ បញ្ចេញ​មតិ​ថា​ North គឺជា​ក្មេងស្រី​ម្នាក់​ដែល​លេច​ធ្លោ​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​កូនៗ​របស់​តារា​ប៉ែក​អឺរ៉ុប ពិសេស​ប្រចាំ​ពិភពហូលីវូដតែម្ដង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់