• 2019-03-18 07:08:49
  • ស្ទីលតារា

តារាម៉ូដែលប្រុស២ដួង ក្នុង Collection ថ្មីច្នៃម៉ូដដោយម៉ែន សីហា

  • 2019-03-18 07:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នករចនាម៉ូដល្បីតែងតែទទួលបានការកោតសរសើរពីទឹកដៃច្នៃម៉ូដ រាល់កម្មវីធីតូចធំជាច្រើនមិនថាឯកជន និង​ សង្គម។ ថ្មីៗនេះ Collection មួយទៀត ត្រូវ​បាន​បង្ហាញ​ឡើង ក្នុងគោលបំណងជួយអភិរក្សសត្វខ្លាធំជិតផុតពូជ ចេញពីគំនិតច្នៃប្រឌិត​របស់ លោកម៉ែន សីហា។

ទើបតែកន្លងផុតទៅរយៈពេល២ថ្ងៃមកនេះ លោកម៉ែន សីហាបានបញ្ចប់ការច្នៃម៉ូដសម្លៀកបំពាក់ថ្មីរបស់ខ្លួនយ៉ាងស្រស់ស្អាតសហការជាមួយនឹងក្រសួងទេសចរណ៍ ជាមួយនឹងប្រ៊េនម៉ាកល្បី Queen​Victoria ក្នុងគោលបំណងធំ ទាក់ទងការបរបាញ់សត្វព្រៃខុសច្បាប់ និងអភិរក្សការពារជម្រកសត្វព្រៃទូទាំងពិភពលោក ពិសេសសត្វខ្លាធំតែម្តង។

ជាក់ស្តែងអ្នកច្នៃម៉ូដប្រចាំប៊្រេនម៉ាកល្បីរូបនេះបានបញ្ជាក់មកកាន់ Sabay ថាលោកពិតជារីករាយខ្លាំងក្រោយបានរួមចំណែកជួយសង្គមក៏ដូចជាការច្នៃម៉ូដទាក់ទងទៅនឹងការអភិរក្សសត្វខ្លាធំដែលស្ទើរតែផុតពូជទៅហើយនោះ។ មានរយៈពេល ៣ថ្ងៃប៉ុណ្ណោះក្នុងការរចនាម៉ូដ ដោយ​ក្នុងនោះអៀមខោស្បែកខ្លាច្នៃពីក្រណាត់សូត្រក្រឡានាំំចូលមកពីប្រទេសអ៊ីតាលី ឯតម្លៃលើសាច់កំណាត់ គឺ៣០០ដុល្លារ។

ម៉ែន​ សីហា កូនខ្មែរអ្នកច្នៃម៉ូដ បន្ថែមថាសម្រាប់ Collection ថ្មីនេះ មិនមានការលក់នោះទេហើយក៏មិនមែនលើកទី១ដែរសម្រាប់ការងារសង្គម គឺលោកធ្វើឡើងសម្រាប់ក្រសួង។ មួយវិញទៀត ខ្លាធំនៅសល់ត្រឹមចំនួនប្រមាណតែ ៣៩០០ក្បាលប៉ុណ្ណោះក្នុងព្រៃទូទាំងពិភពលោក។ នេះបើតាមអ្នកជំនាញខាងស្រាវជ្រាវ និងអភិរក្សសត្វព្រៃប្រាប់លោក។

ជាងនេះទៅទៀតលោកទទួលការងារដោយក្តីរីករាយ អមជាមួយក្ដីពេញចិត្ត ថែមទាំងចង់ចូលរួមផ្សព្វផ្សាយអភិរក្សសត្វខ្លាធំដ៏កម្រដែលជិតផុតពូជនេះ។ ដោយឡែក​ តារាម៉ូដែលចូលរួមថតមានរូបលោកផ្ទាល់ និងតារាម៉ូដែលប្រុសសង្ហា២រូបទៀត គឺលោក គីម សានិត ​និងកំលោះ ចន្ថា តារា ​រួមជាមួយក្រុមការងាររបស់លោក អ្នកផាត់មុខ ប៉ុស្បា និងសហការថតរូបដោយ ឈិន សីហា។ ទីតាំងថតគឺនៅទីរួមខេត្តពោធិសាត់ តំបន់ អូរសោម​មានព្រៃ ទឹកជ្រោះយ៉ាងស្រស់ស្អាត៕

ផ្តល់សិទ្ធដោយ៖ លោក ម៉ែន សីហា (អ្នកច្នៃម៉ូត ប្រ៊េន Queen​Victoria)

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់