
- 2019-06-10 06:09:31
- ស្ទីលតារា
ពេញភ្នែកហ្មង តារាស្រី២ដួង បង្អួតសាច់ខ្នងថ្ងៃជប់លៀងបញ្ចប់ភាពយន្តរៀងខ្លួន
- 2019-06-10 06:09:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេញភ្នែកហ្មង តារាស្រី២ដួង បង្អួតសាច់ខ្នងថ្ងៃជប់លៀងបញ្ចប់ភាពយន្តរៀងខ្លួន
ចន្លោះមិនឃើញ
ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បានជប់លៀងបញ្ចប់ការថតភាពយន្តរបស់ខ្លួនដល់ទៅ២រឿងថ្មីៗនេះ ស្របពេលគ្នានេះ គេឃើញតារាស្រី២ដួង បង្អួតសាច់ខ្នងព្រមគ្នាតែម្ដង។
សិល្បករ សិល្បការិនីខ្មែរជាច្រើននាក់ បានបង្ហាញមុខនៅក្នុងកម្មវិធីជប់លៀងតាមទម្លាប់របស់ស្ថានីយទូរទស្សន៍ខាងលើ មានដូចជា ផាន ផាត់ណា លោក មង្គល ព្រះកាយ ច័ន្ទ នីតា វរវង្ស លោក ចេនឡា លោក លឹម រដ្ឋា ជាដើម។ យ៉ាងណា តារាស្រី២ដួងក្នុងចំណោមនេះ គឺកញ្ញា ព្រះកាយ ច័ន្ទ និងតារាជើងថ្មី សុម៉ា ឡាឡែន បានលេងស្ទីលទាក់ភ្នែកតែម្ដង។
ព្រះកាយ ច័ន្ទ លេងឈុតរ៉ូបក្រហមលើជង្គង់ អាវពណ៌ខ្មៅដៃតូច ខាងមុខលេចចេញដើមទ្រូង ខាងក្រោយវាលស្ទើរអស់ ចេញសាច់ច្បាស់ៗទាក់ភ្នែកតែម្ដង។ សម្រស់ទាំងមូលទៀតសោត តារាស្រីរូបនេះ ពិតជារូបសម្រស់ស្រស់ស្អាតមួយបែប។
ដោយឡែក សុម៉ា ឡាឡែន ដែលជាតារាស្រករក្រោយ រឹតតែខ្លាំងដៃតែម្ដង។ អតីតស្រីស្អាតចំណាត់លេខ៣ កម្មវិធី Freshie Girls & Boys បាន់ទាក់ទាញភ្នែកភ្ញៀវកិត្តិយស និងមិត្តរួមអាជីព ជាមួយរ៉ូបវែងពណ៌ប្រាក់មួយឈុត។ រ៉ូបនេះ មើលពីមុខគឺធម្មតា ប៉ុន្តែពីក្រោយ វាលខ្លាំងតែម្ដង លេចចេញសាច់ខ្នងសខ្ចីរបស់តារាស្រី។
តាមសាមីខ្លួនបញ្ជាក់ គឺនាងមានអារម្មណ៍ ទទួលបានកែវភ្នែកជាច្រើនគូបាញ់សំដៅមក។ ក្នុងចំណោមនោះ ក៏មានមិត្តរួមអាជីពខ្លះ ក៏បានលើកសរសើរដែរថា នាងពិតជាស្អាត និងទាក់ទាញសម្រាប់មួយឈុតចិត្តល្អ ចំហរខាងក្រោយនេះ។ យ៉ាងណា ឡាឡែន ប្រាប់ថា នាងមិនភ្លេចខ្លួន រហូតជ្រុលសិចស៊ីច្រើនជាងនេះនោះទេ។
ទាំង ព្រះកាយ ច័ន្ទ និង សុម៉ា ឡាឡែន ត្បិតថាស្ថិតក្នុងកម្មវិធីជាមួយគ្នាមែន ប៉ុន្តែពួកគេមានភារកិច្ចផ្សេងគ្នា ពោលគឺផ្សព្វផ្សាយពីរឿងរបស់ពួកគេរៀងខ្លួន។ ព្រះកាយ ច័ន្ទ គឺជាតួឯកស្រីរឿង "ពិសស្នេហ៍" ដែលទើបថតបញ្ចប់ ក្នុងនោះនាងបានលើកឡើងថា ឆ្លងកាត់ការសម្ដែងរឿងប្រភេទ បូរាណលាយសម័យមួយនេះ ធ្វើឲ្យនាងមានការយល់ដឹងបានច្រើន ពិសេសក្នុងការប្រើប្រាស់ "រាជស័ព្ទ" និងថា នាងពេញចិត្តការសម្ដែងមួយនេះ និងសង្ឃឹមថា ប្រិយមិត្តនឹងពេញចិត្តដូចគ្នា។
ងាកមក សុម៉ា ឡាឡែន វិញ គឺជាតួស្រីកាចឆ្នាស់ប្រជែងស្នេហ៍ជាមួយ ផាន ផាត់ណា យកលោក មង្គល ក្នុងរឿង "រៃប្ដូរទ្រនំ"។ រឿងមួយនេះ ក៏បានបញ្ចប់ការថតដូចគ្នារង់ចាំតែថ្ងៃដាក់បញ្ចាំងប៉ុណ្ណោះ។
នេះគឺផែនការវាយលុកក្នុងសិល្បៈភាពយន្តក្នុងស្រុករបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលតាមលោក ហួង តារាមុន្នី នាយកផលិតកម្មវិធីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺស្ថានីយរបស់លោក មានភាពយន្តជិត ១០សម្រាប់ផលិតក្នុងឆ្នាំនេះ។
ដោយឡែករឿង "ពិសស្នេហ៍" និង "រៃប្ដូរទ្រនំ" គឺជារឿងទី ២១ និង ២២ របស់ទូរទស្សន៍ក្នុងស្រុកនេះ ចាប់តាំងពីដាក់ផែនការវិនិយោគក្នុងសិល្បៈភាពយន្តក្នុងស្រុក តាំងពីឆ្នាំ ២០១៦មក។រឿងទាំងពីរ តាមការបញ្ជាក់របស់អ្នកដឹកនាំរឿង គឺរឿង "ពិសស្នេហ៍" គ្រោងបញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍លេខ៥ ក្នុងរង្វង់ខែ សីហា និងរឿង "រៃប្ដូរទ្រនំ" បញ្ចាំងក្នុងខែតុលា ២០១៩នេះ៕