• 2019-07-02 07:07:40
  • ព័ត៌មាន

អប្សរា អ្នករបាំ និងសិល្បៈអរូបី ដោយឌីន

  • 2019-07-02 07:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Arun
  • សហការជាមួយ wapatoa.com

ពេលយើងដើរតាមផ្សារ យើងប្រកដជានឹងឃើញរូបផ្ទាំងគំនូរអប្សរាជាច្រើន។ ថ្វីត្បិតតែរូបទាំងអស់នេះពិតជាស្អាតម៉ែន ពួកវាមានលក្ខណៈដូចគ្នាពេក។

ប៉ុន្តែបើយើងចង់មើលរូបគំនូរអប្សរាបែបប្លែកពីអ្នកដទៃ យើងគួរចូរទស្សនាស្នាដៃរបស់ឌីន។ ដោយសារគាត់ពេញចិត្តនឹងគំនូរបែបអរូបី គាត់បានលាយលក្ខណៈគំនូរអរូបីចូលក្នុងរូបគំនូរអប្សរារបស់គាត់ ដែលនាំអោយមានលក្ខណៈទន់ភ្លន់ សម្បូរទៅដោយភាពអាថ៌កំបាំង ហាក់បីដូចជាមកពីភពផ្សេងអញ្ចឹង។

ក្រៅពីអប្សរា គាត់ក៏ទទួលបានការបំផុសគំនិតពីរបាំព្រះរាជទ្រព្យខ្មែរយើងផងដែរ ជាពិសេសពីកាយវិការដៃ និងគ្រឿងអលង្ការរបស់អ្នករបាំ។ បន្ទាប់ពីរូបអប្សរា ឌីនក៏គូររូបអ្នករបាំទាំងប្រុសទាំងស្រី ហើយគំនូរអរូបីថែមទៀតផង។

ទាង បូរិន ឬឌីន គឺវិចិត្រករពីខេត្តកំពត។ ពេលគាត់បានផ្លាស់ទីលំនៅមកភ្នំពេញ គាត់ធ្លាប់ធ្វើការនៅក្រុមហ៊ុនស្ថាបត្យកម្មមួយ មុនបានសម្រេចធ្វើជាវិចិត្រករពេញម៉ោង។ យើងអាចស្វែងរកអំពីស្នាដៃរបស់គាត់ថែមទៀតតាម ហ្វេសបុក និង អុីនស្តាក្រាម របស់គាត់។

ឌីន

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Arun

មតិយោបល់