
- សុក្រ, 9 សីហា 2019 04:37
- ស្ទីលតារា
Jennie ពាក់តែអាវយឺតសោះមើលទៅស្អាតមិនធម្មតា
- សុក្រ, 9 សីហា 2019 04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennie ពាក់តែអាវយឺតសោះមើលទៅស្អាតមិនធម្មតា
ចន្លោះមិនឃើញ
ធ្លាប់តែឃើញ Jennie BLACKPINK ស្លៀកពាក់សិចស៊ី ឥឡូវមកមើលនាងស្លៀកពាក់បែបសាមញ្ញធម្មតាៗវិញម្ដង។ Jennie តែងតែថតរូបណាដែលមើលទៅសិចស៊ី កម្រមានរូបណាមើលទៅសាមញ្ញ ដែលធ្វើឲ្យនារីៗធម្មតាៗពិបាកលែងខ្លួនតាម។
យ៉ាងណាមិញ នាងក៏មាននូវរូបភាពជាច្រើនដែលថតបានដោយអ្នកគាំទ្រផងដែរ។ ស្ទាយលែងខ្លួនរបស់តារារ៉េបប្រចាំក្រុមស្រីស្អាតម្នាក់នេះ មានគ្រប់បែបយ៉ាងទាំងអស់ ទាំងសិចស៊ី ទាំងសាមញ្ញ មួយណាក៏ស្អាត ទាក់ចិត្តអ្នកគាំទ្រជានិច្ច។ ថ្ងៃនេះ យើងលើកយកតែរូបភាពដែល នាងបានស្លៀកពាក់សាមញ្ញៗមួយចំនួនមកបង្ហាញជូននារីៗ។
ម្ចាស់បទ SOLO នេះគ្រាន់តែពាក់អាវយឺត និងស្លៀកខោខាវប៊យ ប៉ុន្តែនាងមើលទៅពិតជាស្អាត ដែលនារីៗគួរឲ្យតែរៀបចំខ្លួនតាមនាង។ ខាងក្រោមនេះគឺជា រូបថតដែលនាងបានពាក់យឺតធម្មតាៗនិងស្លៀកខោខាវប៊យឬខោសាច់ក្រណាត់ធម្មតាទៅព្រលានយន្តហោះកាលពីពេលមុនៗ៖