• 2019-08-25 05:46:56
  • ភាពយន្ត

ផុត​ពី​សម្ដែង​អាក្រាត​កាយ ឥឡូវ ឌុច លីដា ប៉ះ​តួ​ទឹក​ភ្នែក​ម្ដង​ហើយក្នុង​រឿង​ថ្មី​នេះ!

  • 2019-08-25 05:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី ឌុច លីដា ដែល​មាន​ទម្រង់​មុខ​សិចស៊ី និង​ទើប​តែ​សម្ដែង​អាក្រាត​កាយ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​របស់​ទូរទស្សន៍​មួយ​នេះ ឥឡូវ​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា នាង​បាន​វិល​មក​ប៉ះ​ការ​សម្ដែង​ជា​តួ​អង្គ​ហូរ​ទឹក​ភ្នែក​ម្ដង​ហើយ។

អ្នក​ដឹក​នាំ​រឿង​មួយ​រូប​បាន​បង្ហើប​ពី​រឿង​នេះ ក្រោយ ឌុច លីដា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​សម្ដែង​តួ​អង្គ​រឿង​របស់​ខ្លួន។ រឿង​នោះ មាន​ចំណង​ជើង​ថា "រៃ​មាស" ដែល​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​អ្នក​ស្រី ពាន់ ភួង​បុប្ផា ត្រៀម​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថោន​ឆាប់​ៗ។ បើ​តាម​អ្នក​ដឹកនាំ​រឿង ក្នុង​រឿង​នេះ នាង​សម្ដែង​ជា​តួអង្គ​ឈ្មោះ​លំអង ដែល​នេះ​ជា​រសជាតិ​ថ្មី​មួយ​ទៀត សម្រាប់ ឌុច លីដា ដែល​ភាគ​ច្រើន​គេ​ឃើញ​សម្ដែង​បែប​សិចស៊ី កាច​ឆ្នាស់​ជា​ដើម។

វិលមក​សាមី​ខ្លួន​វិញ នាង​ប្រាប់​បន្ថែម​ថា តួ​អង្គ "លំអង" ដែល​នាង​សម្ដែង គឺ​មាន​ឆាក​ជីវិត​កម្សត់​ខ្លាំង ក្នុង​នោះ​នាង​បាន​ធំ​ដឹង​ក្ដី​ក្នុង​សភាព​ជា​ពនេចរ ខ្លួន​ទី​ពឹង​ខ្លួន​គួរ​ឲ្យ​សង្វេគ។ "ជីវិត​របស់​លំអង គឺ​កម្សត់ និង​ខ្វះ​ភាព​កក់​ក្ដៅ ព្រោះ​នាង​ត្រូវ​បាន​ឪពុក​ម្ដាយ​បោះបង់​តាំង​ពី​តែ​ពី​នាង​នៅ​តូច​ៗ...ដូច្នេះ​ហើយ ក្រោយ​ពី​ដឹង​ក្ដី លំអង​មិន​ដឹង​ថា អ្នក​ណា​ជា​ឪពុក​ម្ដាយ​របស់​នាង​ទេ"។ លីដា ថ្លែង។

លំអង បាន​ទៅ​រស់​ផ្ញើ​ខ្លួន​ជាមួយ​គ្រួសារ​របស់​អ្នក​ដទៃ​មួយ ហើយ​ក្រោយ​មក​នាង​បាន​ក្លាយ​ជា​អ្នក​ចម្រៀង។ យ៉ាង​នេះ​ក្ដី លីដា ប្រាប់​ថា ត្បិត​ថា​មាន​អាជីព​បែប​នេះ​ក៏​ដោយ នាង​នៅ​តែ​រក​សុខ​មិន​ឃើញ។ រឿង​ស្មុគស្មាញ​បំផុត គឺ​នាង​បាន​ជួប​ជំពាក់​ស្នេហ៍​ជាមួយ​កូន​ប្រុស​របស់​ម្ចាស់​ផ្ទះ​ដែល​នាង​រស់​នៅ។ សាច់​រឿង​យ៉ាង​ណា លីដា សុំ​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​សិន មុន​ពេល​រឿង "រៃ​មាស" នឹង​ត្រូវ​បាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ឆាប់​ៗ​នេះ។

រឿង "រៃមាស" លីដា គឺ​ជា​តួអង្គ​សំខាន់​ជាមួយ នៅ សុនិតា មាន សូនីតា យ៉ែម សំអូន និង​តារា​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម