- 2019-08-26 04:10:24
- ស្ទីលតារា
អ្នកម្ដាយតារាហ្វីលីពីនទាំងនេះកំពុងធ្វើឲ្យគ្រប់គ្នាស្ងើចនឹងសម្រស់ពេញទឹកពេញដី
- 2019-08-26 04:10:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកម្ដាយតារាហ្វីលីពីនទាំងនេះកំពុងធ្វើឲ្យគ្រប់គ្នាស្ងើចនឹងសម្រស់ពេញទឹកពេញដី
ចន្លោះមិនឃើញ
សម្រស់តារាស្រីប្រចាំប្រទេសហ្វីលីពីន តែងជាចំណាប់អារម្មណ៍របស់មហាជន ក្នុងនោះមិនមែនត្រឹមតែអ្នកនៅលីវទេ សូម្បីតារាស្រីដែលរៀបការមានកូនរួច ក៏បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវភាពស្រស់ស្អាតរបស់ពួកគេដែរ។
ដូចអ្នកម្ដាយទាំង ៧ដែលមានវត្តមានក្នុងអត្ថបទពេលនេះ កំពុងមានបន្ទុកមើលថែកូនៗពេញផ្ទះ ប៉ុន្តែសម្រស់របស់ពួកគេមិនថមថយនោះឡើយ មានតែស្រស់ប្រិមប្រិយលើសដើម ជាហេតុមជ្ឈដ្ឋានជាច្រើនកាន់តែផ្ដោតការចាប់អារម្មណ៍ថែមមួយកម្រិត ពេលតារាស្រីទាំងនោះបង្ហោះរូបលើគណនីសង្គមម្ដងៗ។
១. Marian Rivera
រាជិនីសម្រស់ប្រចាំពិភពសិល្បៈរូបនេះ គ្មានឡើយពាក្យថា "មិនស្អាត” ក្នុងវចនានុក្រមរបស់នាង តាំងពីនៅក្រមុំ រហូតមានប្ដី មានកូន។ ថ្មីៗនេះនាងទើបតែសម្រាលបានកូនទី ២ តែនាងនៅតែស្អាតឥតខ្ចោះសម្រាប់មហាជន ពិសេសអ្នក Follow នាងលើ Instagram។
២. Lucy Torres
ផុសរូបម្ដងណា ក៏ Lucy មានអ្នកសម្រុកចុច Like ច្រើនដែរ ដោយសារមន្តស្នេហ៍ដែលនាងបញ្ចេញតាមរយៈរូបភាពទាំងនោះ។
៣. Sarah Labati
រាងរៅរបស់អ្នកម្ដាយកូន ២នេះវិញក៏មិនណយដែរ មានន័យថានាងនៅតែស្អាតខ្ញង់ និងទាក់បានការចូលចិត្តពីអ្នកគាំទ្រកាន់តែច្រើនទ្វេដង។
៤. Sunshine Cruz
ទោះបីឆ្នាំថ្មី Sunshine មានអាយុ ៤២ឆ្នាំ និងមានកូន ៣ទន្ទឹមខ្លួនក៏ដោយ ប៉ុន្តែនិយាយពីសម្រស់វិញ នាងក៏បណ្ដោយទៅតាមវ័យឡើយ។ ជាញឹកញាប់ នាងតែងបង្ហោះរូបភាពប្រចាំថ្ងៃរបស់នាង លើ Instagram ហើយទទួលបានមកវិញនូវការចូលចិត្តពីអ្នក Follower ជាច្រើន។
៥. Mariel Padilla
បច្ចុប្បន្ន តារាស្រីរូបនេះកំពុងពពោះ ប៉ុន្តែខុសពីអ្នកម្ដាយទូទៅ ត្រង់ថាមុខនាងមិនប្លែកខ្លាំងទេ ហើយនៅរក្សាភាពស្រស់ស្អាតដូចពេលមិនទាន់មានទម្ងន់អីចឹង។
៦. Chesca Garcia
ចូលឆ្នាំ ២០១៩ Chesca ឈានដល់អាយុ ៣៩ឆ្នាំហើយ ហើយបច្ចុប្បន្ននាងក៏មានកូន ៣នាក់ដែរ។ នាងក៏ជាអ្នកម្ដាយដែល គ្រប់គ្នាកោតសរសើរនឹងសម្រស់ខ្លាំងដែរ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ Chesca កាន់តែស្អាតឡើងៗ គួរជាទីពេញចិត្តរបស់អ្នកគាំទ្រ។
៧. Jennylyn Mercado
ឆ្លៀតពីការងារសិល្បៈ នាងតែងតែជ្រើសយកការហាត់ប្រាណ ដើម្បីរក្សាសុខភាព និងថែរាងឲ្យនៅតែស្អាត ដូចនេះគ្មានអ្វីចម្លែកទេ ដែលរាងតារាស្រីរូបនេះនៅតែខ្ញង់ដូចក្រមុំ៕